បុរសឆ្លើយថា៖ «ស្ត្រីដែលអុលឡោះប្រទានឲ្យមកនៅជាមួយខ្ញុំនោះ បានឲ្យផ្លែឈើខ្ញុំ ហើយខ្ញុំក៏ទទួលទានដែរ»។
១ សាំយូអែល 15:21 - អាល់គីតាប ពួកពលទាហានរើសយកជយភ័ណ្ឌ មានគោ និងចៀមដ៏ល្អជាងគេពីអ្វីៗទាំងអស់ ដែលត្រូវបំផ្លាញជូនដល់អុលឡោះតាអាឡា ដើម្បីធ្វើជាគូរបានជូនអុលឡោះតាអាឡា ជាម្ចាស់របស់លោកនៅគីលកាល់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពួកទ័ពបានចាប់យករបឹប ជាចៀម និងគោដែលជារបស់សំខាន់ៗទាំងប៉ុន្មាន ដែលត្រូវបំផ្លាញនោះមក ដើម្បីនឹងថ្វាយជាយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះរបស់លោកនៅត្រង់គីលកាល»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកពលទាហានរើសយកជយភណ្ឌ មានគោ និងចៀមដ៏ល្អជាងគេពីអ្វីៗទាំងអស់ ដែលត្រូវបំផ្លាញថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ដើម្បីធ្វើជាយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះរបស់លោកនៅគីលកាល់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែពួកទ័ពបានចាប់យករបឹប ជាចៀម នឹងគោដែលជាសំខាន់ៗក្នុងរបស់ទាំងប៉ុន្មាន ដែលត្រូវបំផ្លាញនោះមក ដើម្បីនឹងថ្វាយជាយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះនៃលោកនៅត្រង់គីលកាល |
បុរសឆ្លើយថា៖ «ស្ត្រីដែលអុលឡោះប្រទានឲ្យមកនៅជាមួយខ្ញុំនោះ បានឲ្យផ្លែឈើខ្ញុំ ហើយខ្ញុំក៏ទទួលទានដែរ»។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលទៅកាន់ស្ត្រីថា៖ «ម្តេចក៏នាងធ្វើដូច្នេះ?» ស្ត្រីឆ្លើយថា៖ «ពស់បានមកបញ្ឆោតខ្ញុំ ហើយខ្ញុំក៏ទទួលទានផ្លែឈើនោះទៅ»។
បើយកប្រេងក្រអូបនេះទៅលក់មុខជាបានប្រាក់ច្រើន សម្រាប់ចែកទានដល់ជនក្រីក្រវិញ!»។
ស្តេចសូលឆ្លើយថា៖ «ពួកពលទាហាននាំយកសត្វទាំងនោះពីស្រុកអាម៉ាឡេក។ ពួកគេទុកគោ និងចៀមដ៏ល្អៗនេះ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ជាម្ចាស់របស់លោក ចំពោះអ្វីៗផ្សេងទៀត ពួកយើងបានបំផ្លាញ ជូនផ្តាច់ដល់អុលឡោះតាអាឡាអស់ហើយ»។