អ្នកនឹងឮសេចក្តីដែលគេនិយាយគ្នា ហើយអ្នកនឹងមានកម្លាំងចិត្តជាមិនខាន។ ដូច្នេះ ចូរទៅទីតាំងទ័ពរបស់ខ្មាំងចុះ»។ គាត់ក៏ទៅជាមួយពួរ៉ា ជាអ្នកបម្រើរបស់គាត់រហូតដល់ខ្សែត្រៀមរបស់ខ្មាំងសត្រូវ។
១ សាំយូអែល 14:9 - អាល់គីតាប បើសិនជាពួកគេប្រាប់មកយើងថា “ចូរឈប់នៅទីនោះ ហើយពួកយើងនឹងចុះទៅរកអ្នក!” នោះយើងត្រូវឈរនៅនឹងកន្លែង គឺមិនត្រូវឡើងទៅរកពួកគេទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើគេប្រាប់យើងថា "ចូររង់ចាំរហូតដល់យើងមករកអ្នក" នោះយើងនឹងឈរនៅនឹងកន្លែង យើងនឹងមិនឡើងទៅរកគេឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើសិនជាពួកគេប្រាប់មកយើងថា “ចូរឈប់នៅទីនោះហើយ ពួកយើងនឹងចុះទៅរកអ្នក!” នោះយើងត្រូវឈរនៅនឹងកន្លែង គឺមិនត្រូវឡើងទៅរកពួកគេទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើគេនិយាយនឹងយើងដូច្នេះថា ចូរចាំយើងចុះមកឯឯងសិន នោះយើងនឹងឈររង់នៅឥតឡើងទៅឯគេឡើយ |
អ្នកនឹងឮសេចក្តីដែលគេនិយាយគ្នា ហើយអ្នកនឹងមានកម្លាំងចិត្តជាមិនខាន។ ដូច្នេះ ចូរទៅទីតាំងទ័ពរបស់ខ្មាំងចុះ»។ គាត់ក៏ទៅជាមួយពួរ៉ា ជាអ្នកបម្រើរបស់គាត់រហូតដល់ខ្សែត្រៀមរបស់ខ្មាំងសត្រូវ។
ប៉ុន្តែ បើសិនជាពួកគេប្រាប់ថា “ចូរឡើងមករកយើង!” នោះយើងនឹងឡើងទៅភ្លាម ដ្បិតនេះជាសញ្ញាសំគាល់ឲ្យយើងដឹងថា អុលឡោះតាអាឡាប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់យើងហើយ»។
សម្តេចយ៉ូណាថានតបថា៖ «បើដូច្នេះ ចូរយើងឆ្លងទៅរកអ្នកទាំងនោះ រួចបង្ហាញខ្លួនឲ្យគេឃើញ។