ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 12:16 - អាល់គីតាប

ឥឡូវ​នេះ​ចូរ​បង្ហាញ​ខ្លួន​មក ហើយ​មើល​ការ​អស្ចារ្យ​មួយ​យ៉ាង​ធំ ដែលអុលឡោះ‌តាអាឡា​នឹង​សំដែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ផ្ទាល់​នឹង​ភ្នែក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ឈរ​នឹង​នៅ ចាំ​មើល​ការ​ដ៏​ធំ ដែល​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​នៅ​ចំពោះ​ភ្នែក​អ្នក​រាល់​គ្នា​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឥឡូវ​នេះ ចូរ​បង្ហាញ​ខ្លួន​មក ហើយ​មើល​ការ​អស្ចារ្យ​មួយ​យ៉ាង​ធំ ដែល​ព្រះ‌អម្ចាស់​នឹង​សម្តែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ផ្ទាល់​នឹង​ភ្នែក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ឈរ​នឹង​នៅ ចាំ​មើល​ការ​ដ៏​ធំ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​នៅ​ចំពោះ​ភ្នែក​អ្នក​រាល់​គ្នា​ចុះ

សូមមើលជំពូក



១ សាំ‌យូ‌អែល 12:16
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ម៉ូសា​ឆ្លើយ​ទៅ​ប្រជា‌ជន​វិញ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! ចូរ​តាំង​ស្មារតី​ឡើង នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​ឃើញអុលឡោះ‌តាអាឡា​សង្គ្រោះ​អ្នក​រាល់​គ្នា។ ជន‌ជាតិ​អេស៊ីប​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​គេ​ទៀត​រហូត​តទៅ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ឃើញ​អំណាច​ដ៏​ខ្លាំង​ពូកែ​របស់អុលឡោះ‌តាអាឡា ដែល​បាន​ប្រហារ​ជន‌ជាតិ​អេស៊ីប។ ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌ជន​កោត​ខ្លាចអុលឡោះ‌តាអាឡា។ ពួក​គេ​ជឿ​លើអុលឡោះ‌តាអាឡា និង​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់។


ឥឡូវ​នេះ ចូរ​បង្ហាញ​ខ្លួន​មក ខ្ញុំ​នឹង​កាត់​ក្តី​ឲ្យ​អ្នក​រាល់​គ្នា នៅ​ចំពោះអុលឡោះ‌តាអាឡា។ ខ្ញុំ​សូម​រំលឹក​អ្នក​រាល់​គ្នា​នូវ​អំពើ​ដ៏​សុចរិត​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា និង​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា។


សាំយូ‌អែល​តប​វិញ​ថា៖ «ល្មម​ហើយ! ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​សេចក្តី​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ខ្ញុំ​កាល​ពី​យប់​មិញ»។ ស្តេច​សូល​មាន​ប្រសាសន៍​ថា៖ «សូម​លោក​និយាយ​មក​ចុះ!»។