១ របាក្សត្រ 9:32 - អាល់គីតាប រីឯបងប្អូនរបស់ពួកគេពីអំបូរកេហាត់ មានភារកិច្ចចាត់ចែងមើលនំបុ័ង ដែលត្រូវរៀបជូនអុលឡោះរាល់ថ្ងៃឈប់សម្រាក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយបងប្អូនគេខ្លះ ដែលជាពួកកេហាត់ដូចគ្នា ក៏ត្រួតមើលការធ្វើនំបុ័ងតាំងទុករាល់តែថ្ងៃឈប់សម្រាក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯបងប្អូនរបស់ពួកគេពីអំបូរកេហាត់ មានភារកិច្ចចាត់ចែងមើលនំបុ័ង ដែលត្រូវរៀបថ្វាយព្រះអម្ចាស់ រៀងរាល់ថ្ងៃសប្ប័ទ*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបងប្អូនគេខ្លះ ដែលជាពួកកេហាត់ដូចគ្នា ក៏ត្រួតមើលការធ្វើនំបុ័ងតាំងទុករាល់តែថ្ងៃឈប់សំរាក។ |
លោកកេហាត់ត្រូវជាបុព្វបុរសរបស់អំបូរកេហាត់ ដែលចែកចេញជាត្រកូលអាំរ៉ាម ត្រកូលយីតសារ ត្រកូលហេប្រូន និងត្រកូលអ៊ូស៊ាល។
គឺទតចូលទៅក្នុងដំណាក់របស់អុលឡោះ ហើយយកនំបុ័ងដែលគេទុកជូនអុលឡោះ មកបរិភោគជាមួយពួកអ្នកបម្រើ។ តាមគីតាបហ៊ូកុំ មានតែអ៊ីមុាំប៉ុណ្ណោះ ដែលបរិភោគនំបុ័ងនេះបាន រីឯស្តេចគ្មានសិទ្ធិបរិភោគទេ ហើយពួកអ្នកបម្រើក៏គ្មានសិទ្ធិបរិភោគដែរ តើអ្នករាល់គ្នាធ្លាប់អានអាយិតនោះឬទេ?