ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 7:40 - អាល់គីតាប

អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អេ‌ស៊ើរ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ គឺ​ជា​មេ​ដឹក​នាំ​ដ៏​ចំណាន និង​មាន​ចិត្ត​អង់‌អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​គេ​ជំរឿន​បាន​ទាំង​អស់ ២៦ ០០០ នាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អេស៊ើរ ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ជា​មនុស្ស​ជ្រើស‌រើស ហើយ​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ជា​មេ​លើ​ពួក​ចៅ‌ហ្វាយ ដែល​បាន​រាប់​តាម​ពង្សាវ‌តារ សម្រាប់​ក្រសួង​ខាង​ចម្បាំង មាន​ចំនួន​ជា​ពីរ​ម៉ឺន​ប្រាំមួយ​ពាន់​នាក់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អេ‌ស៊ើរ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ គឺ​ជា​មេ​ដឹក​នាំ​ដ៏​ចំណាន និង​មាន​ចិត្ត​អង់‌អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​គេ​ជំរឿន​បាន​ទាំង​អស់ ២៦ ០០០​នាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អេស៊ើរ ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ជា​មនុស្ស​ជ្រើស‌រើសហើយ​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ជា​មេ​លើ​ពួក​ចៅហ្វាយ ដែល​បាន​រាប់​តាម​ពង្សាវតារ សំរាប់​ក្រសួង​ខាង​ចំបាំង មាន​ចំនួន​ជា​២​ម៉ឺន​៦​ពាន់​នាក់។

សូមមើលជំពូក



១ របា‌ក្សត្រ 7:40
5 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​លោក​អ៊ូឡា​មាន អើរ៉ាស ហានាស និង​រីសយ៉ា។


លោក​ពុនយ៉ា‌ម៉ីន បង្កើត​បាន​បេឡា​ជា​កូន​ច្បង បន្ទាប់​មក អាស‌បែល​ជា​កូន​ទី​ពីរ អហ៊ី‌រ៉ាម​ជា​កូន​ទី​បី


នៅ​ថ្ងៃ​នោះ ទាហាន​ពុន‌យ៉ាមីន​ដែល​គេ​បាន​កេណ្ឌ​មក​ពី​ក្រុង​នានា ប្រដាប់​ដោយ​ដាវ​មាន​ចំនួន​ពីរ​ម៉ឺន​ប្រាំ​មួយ​ពាន់​នាក់ ឥត​រាប់​ទាហាន​ដ៏​ជំនាញៗ​ចំនួន​ប្រាំ​ពីរ​រយ​នាក់​ពី​ក្រុង​គីបៀរ​ទេ។