លោកយ៉ូអែលជាមេដឹកនាំរបស់ពួកគេ អ្នកបន្ទាប់គឺលោកសាផាម រួចហើយមានលោកយ៉ាណាយ និងលោកសាផាត់នៅស្រុកបាសាន។
១ របាក្សត្រ 5:11 - អាល់គីតាប ពូជពង្សរបស់លោកកាដ រស់នៅក្បែរពូជពង្សរបស់រូបេនក្នុងស្រុកបាសាន និងរហូតដល់សាលកា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកកូនចៅកាដបាននៅក្នុងស្រុកបាសានជាប់នឹងគេរហូតដល់សាលកា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពូជពង្សរបស់លោកកាដ រស់នៅក្បែរពូជពង្សរបស់រូបេន ក្នុងស្រុកបាសាន និងរហូតដល់សាលកា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកកូនចៅកាឌ់ក៏នៅក្នុងស្រុកបាសានជាប់នឹងគេរហូតដល់សាលកា |
លោកយ៉ូអែលជាមេដឹកនាំរបស់ពួកគេ អ្នកបន្ទាប់គឺលោកសាផាម រួចហើយមានលោកយ៉ាណាយ និងលោកសាផាត់នៅស្រុកបាសាន។
កូនចៅរបស់លោកកាដ តាមអំបូររបស់ពួកគេមាន: អំបូរសេផូនជាពូជពង្សរបស់លោកសេផូន អំបូរហាក់គីជាពូជពង្សរបស់លោកហាគី អំបូរស៊ូនីជាពូជពង្សរបស់លោកស៊ូនី
ស្តេចអុកគ្រប់គ្រងតំបន់ភ្នំហ៊ើរម៉ូនក្រុងសាល់កា និងស្រុកបាសានទាំងមូល រហូតដល់ព្រំប្រទល់ស្រុកកេស៊ួរី និងស្រុកម៉ាកាធី ព្រមទាំងមួយចំហៀងស្រុកកាឡាដ ជាព្រំប្រទល់ទឹកដីរបស់ស្តេចស៊ីហុន ស្តេចក្រុងហេសបូន។
និងស្រុកកាឡាដទឹកដីស្រុកកេស៊ួរី និងម៉ាកាធី ព្រមទាំងតំបន់ភ្នំហ៊ើរម៉ូន ទាំងមូល និងតំបន់បាសានទាំងមូល រហូតដល់សាលកា