ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 27:3 - អាល់គីតាប

លោក​យ៉ាសុ‌បៀម ជា​ពូជ‌ពង្ស​របស់​លោក​ពេ‌រេស។ ក្នុង​ខែ​ទី​មួយ​នោះ គាត់​ជា​អ្នក​ដឹក​នាំ​មេ​បញ្ជា‌ការ​កង‌ទ័ព​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​កើត​ក្នុង​ពូជ​ពង្ស​ពេរេស ជា​មេ​លើ​ពួក​មេទ័ព សម្រាប់​ខែ​ដំបូង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ាសុ‌បៀម​ជា​ពូជ‌ពង្ស​របស់​លោក​ពេរេស។ ក្នុង​ខែ​ទី​មួយ​នោះ គាត់​ជា​អ្នក​ដឹក​នាំ​មេ​បញ្ជា‌ការ​កង‌ទ័ព​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​កើត​ក្នុង​ពូជ​ពង្ស​ពេរេស ជា​មេ​លើ​ពួក​មេ‌ទ័ព សំរាប់​ខែ​ដំបូង

សូមមើលជំពូក



១ របា‌ក្សត្រ 27:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ទារក​នោះ​បាន​ដក​ដៃ​ចូល​ទៅ​វិញ ហើយ​បង​របស់​វា​ក៏​កើត​ចេញ​មក។ ពេល​នោះ​ឆ្មប​ពោល​ថា៖ «ឯង​បាន​បើក​ប្រឡោះ​ដណ្តើម​ចេញ​មុន!» គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “ពេរេស”។


កង‌ពល​ទី​មួយ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​មួយ ដឹក​នាំ​ដោយ​លោក​យ៉ាសុ‌បៀម ជា​កូន​របស់​លោក​សាប‌ឌាល។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។


កង‌ពល​ទី​ពីរ ដែល​ចេញ​ប្រតិ‌បត្តិ‌ការ​នៅ​ខែ​ទី​ពីរ ដឹក​នាំ​ដោយ​លោក​ដូដាយ ជា​ពូជ‌ពង្ស​របស់​លោក​អហូ‌អា។ កង‌ពល​របស់​គាត់​មាន​ទាហាន​២៤ ០០០ នាក់ ហើយ​មាន​លោក​មីក‌ឡូត ជា​សហ​មេ​បញ្ជា‌ការ។


ទង់​សញ្ញា​នៃ​ជំរំ​យូដា​ចេញ​ដំណើរ​មុន​គេ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង​ពល​យូដា ដឹក​នាំ​ដោយ​លោក​ណាសូន ជា​កូន​របស់​លោក​អមីណា‌ដាប់


កូន​ចៅ​ឯទៀតៗ​របស់​លោក​យូដា តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​សេឡា ជា​ពូជ‌ពង្ស​របស់​លោក​សេឡា អំបូរ​ពេរេស ជា​ពូជ‌ពង្ស​របស់​លោក​ពេរេស អំបូរ​សេរ៉ាស ជា​ពូជ‌ពង្ស​របស់​លោក​សេរ៉ាស។


អ្នក​ដែល​ជូន​ជំនូន​នៅ​ថ្ងៃ​ទី​មួយ គឺ​លោក​ណា‌សូន ជា​កូន​របស់​លោក​អមីណា‌ដាប់ ពី​កុល‌សម្ព័ន្ធ​យូដា។