១ របាក្សត្រ 21:20 - អាល់គីតាប ពេលនោះលោកអរ៉ៅណាកំពុងតែបោកស្រូវ។ គាត់ងាកមក ឃើញម៉ាឡាអ៊ីកាត់ កូនប្រុសរបស់គាត់ទាំងបួននាក់ ដែលនៅជាមួយគាត់នាំគ្នារត់ពួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលអ័រ៉ៅណាកំពុងតែបញ្ជាន់ស្រូវ ស្រាប់តែបែរមកឃើញទេវតា ឯកូនគាត់ទាំងបួននាក់ ដែលនៅជាមួយក៏ពួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកអរ៉ៅណាកំពុងតែបោកស្រូវ។ គាត់ងាកមក ឃើញទេវតា កូនប្រុសរបស់គាត់ទាំងបួននាក់ ដែលនៅជាមួយគាត់ នាំគ្នារត់ពួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលអ័រ៉ៅណាកំពុងតែបញ្ជាន់ស្រូវ នោះស្រាប់តែបែរមកឃើញទេវតា ឯកូនគាត់ទាំង៤នាក់ ដែលនៅជាមួយ ក៏ពួនខ្លួន |
កាលស្តេចទតទៅជិតលោកអរ៉ៅណា គាត់ក្រឡេកឃើញ គាត់ក៏ចេញពីលានបោកស្រូវមកទទួល គោរពអោនមុខដល់ដី។
គ្រានោះ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានមកភូមិអូប្រា អង្គុយនៅក្រោមដើមជ្រៃដែលជាកម្មសិទ្ធិរបស់លោកយ៉ូអាស ក្នុងអំបូរអបៀស៊ើរ។ ពេលនោះ លោកគេឌាន ជាកូនរបស់លោកយ៉ូអាសកំពុងតែបោកបែនស្រូវ ក្នុងធុងសម្រាប់គាបផ្លែទំពាំងបាយជូរ ដើម្បីកុំឲ្យជនជាតិម៉ាឌានឃើញ។