«ចូរទៅប្រាប់ទតដូចតទៅ “អុលឡោះតាអាឡាមានបន្ទូលថា: យើងមានទណ្ឌកម្មបីយ៉ាង សម្រាប់អ្នក ចូរជ្រើសរើសយកមួយចុះ! យើងនឹងដាក់ទោសអ្នកតាមនោះ”»។
១ របាក្សត្រ 21:11 - អាល់គីតាប លោកកាដចូលជួបស្តេចទតជម្រាបថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: សូមជ្រើសរើសចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាដក៏ចូលទៅទូលព្រះបាទដាវីឌថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ "ចូររើសយកមួយចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកកាដចូលគាល់ព្រះបាទដាវីឌ ទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: សូមជ្រើសរើសចុះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាឌ់ក៏ចូលទៅទូលនឹងដាវីឌថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ចូររើសយក១ចុះ |
«ចូរទៅប្រាប់ទតដូចតទៅ “អុលឡោះតាអាឡាមានបន្ទូលថា: យើងមានទណ្ឌកម្មបីយ៉ាង សម្រាប់អ្នក ចូរជ្រើសរើសយកមួយចុះ! យើងនឹងដាក់ទោសអ្នកតាមនោះ”»។
តើស្តេចចង់ឲ្យស្រុកកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ ឬត្រូវបាក់ទ័ពរត់នៅចំពោះមុខដាវរបស់ខ្មាំងសត្រូវ អស់រយៈពេលបីខែ ឬចង់ឲ្យជំងឺអាសន្នរោគកើតឡើងក្នុងស្រុក គឺម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបំផ្លាញប្រជាជនក្នុងស្រុកអ៊ីស្រអែលទាំងមូល អស់រយៈពេលបីថ្ងៃ។ ឥឡូវនេះសូមស្តេចពិចារណាចុះ ខ្ញុំនឹងនាំចម្លើយទៅជូនអុលឡោះដែលបានចាត់ខ្ញុំមក»។