ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 2:9 - អាល់គីតាប

កូន​របស់​លោក​ហេស្រុន​មាន យេរ៉ា‌ម្អែល រ៉ាម និង​កាលែប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កូន​របស់​ហេស្រុន នោះ​គឺ​យេរ៉ា‌ម្អែល រ៉ាម និង​កាលែប។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​របស់​លោក​ហេស្រុន​មាន យេរ៉ា‌ម្អែល រ៉ាម និង​កាលែប ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​កូន​របស់​ហេស្រុន នោះ​គឺ​យេរ៉ា‌ម្អែល រ៉ាម នឹង​កាលែប

សូមមើលជំពូក



១ របា‌ក្សត្រ 2:9
10 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​រ៉ាម​ជា​ឪពុក​របស់​លោក​អមី‌ណាដាប់ លោក​អមី‌ណាដាប់​ជា​ឪពុក​របស់​លោក​ណាសូន ដែល​ជា​ប្រមុខ​លើ​កូន​ចៅ​យូដា


ក្រោយ​ពេល​លោក​ហេស្រុន​ស្លាប់ នៅ​ភូមិ​កាលែប-អេប្រាតា នាង​អប៊ី‌យ៉ា​ជា​ភរិយា បាន​បង្កើត​កូន​ប្រុស​មួយ​ជូន​លោក មាន​ឈ្មោះ​ថា អាស‌ហ៊ើរ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​ត្កូអា។


រីឯ​កូន​ចៅ​របស់​លោក​យេរ៉ា‌មែល ជា​កូន​ច្បង​របស់​លោក​ហេស្រុន​មាន រ៉ាម ជា​កូន​ច្បង ប៊ូណា អូរេន អូសែម និង​អហ៊ីយ៉ា។


រីឯ​កូន​របស់​លោក​កាលែប ជា​ប្អូន​របស់​លោក​យេរ៉ា‌មែល គឺ​មេសា ជា​កូន​ច្បង​ដែល​ត្រូវ​ជា​ឪពុក​របស់​ស៊ីភ និង​ម៉ារី‌សា ដែល​ជា​ឪពុក​របស់​ហេ‌ប្រុន។


កូន​លោក​អេថាន គឺ​អសា‌រ៉ា។


លោក​យូដា និង​នាង​តាម៉ារ​បង្កើត​លោក​ពេរេស និង​លោក​សេ‌រ៉ាស លោក​ពេរេស​បង្កើត​លោក​ហេស្រុន លោក​ហេស្រុន​បង្កើត​លោក​អើ‌រ៉ាម


យ៉ះយ៉ា​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង ក្នុង​តំបន់​ទន្លេ​យ័រដាន់ ហើយ​ប្រកាស​ឲ្យ​មនុស្ស​កែ​ប្រែ​ចិត្ដ​គំនិត​ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក ដើម្បី​អុលឡោះ​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប។


លោក​ហេត‌ស្រុន​បង្កើត​លោក​រ៉ាម លោក​រ៉ាម​បង្កើត​លោក​អមី‌ណា‌ដាប់


ពេល​ស្តេច​អគីស​សួរ​ទត​ថា «តើ​ថ្ងៃ​នេះ​លោក​ទៅ​វាយ​ស្រុក​ណា​ខ្លះ?» ទត​តែងតែ​ជម្រាប​ស្តេច​ថា «ខ្ញុំ​ទៅ​វាយ​តំបន់​ខាង​ត្បូង​ស្រុក​យូដា»ឬ«ខាង​ត្បូង​ស្រុក​របស់​ពួក​យេរ៉ា‌ម្អែល» ឬ​ក៏ «ខាង​ត្បូង​ទឹក​ដី​របស់​ពួក​កែន»។