លោកកាលែបជាកូនរបស់លោកហេស្រុន ព្រមទាំងនាងអស៊ូបាជាភរិយា បង្កើតបានកូនស្រីមួយឈ្មោះ យេរីអូត និងកូនប្រុសបីនាក់គឺ យេស៊ើរ សូបាប និងអើដូន។
១ របាក្សត្រ 2:19 - អាល់គីតាប ពេលនាងអស៊ូបាស្លាប់ទៅ លោកកាលែបមានភរិយាមួយទៀតឈ្មោះនាងអេប្រាតា នាងបង្កើតបានកូនប្រុសមួយជូនលោកដែលមានឈ្មោះថាហ៊ើរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលអ័ស៊ូបាស្លាប់ទៅ កាលែបបានយកនាងអេប្រាតាធ្វើជាប្រពន្ធ នាងនោះបង្កើតបានកូនប្រុសមួយឲ្យគាត់ ឈ្មោះថាហ៊ើរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនាងអស៊ូបាស្លាប់ទៅ លោកកាលែបមានភរិយាមួយទៀតឈ្មោះនាងអេប្រាតា នាងបង្កើតបានកូនប្រុសមួយជូនលោក ដែលមានឈ្មោះថាហ៊ើរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអ័ស៊ូបានាងស្លាប់ទៅ ហើយកាលែបគាត់យកនាងអេប្រាតាធ្វើជាប្រពន្ធ នាងនោះបង្កើតហ៊ើរឲ្យគាត់ |
លោកកាលែបជាកូនរបស់លោកហេស្រុន ព្រមទាំងនាងអស៊ូបាជាភរិយា បង្កើតបានកូនស្រីមួយឈ្មោះ យេរីអូត និងកូនប្រុសបីនាក់គឺ យេស៊ើរ សូបាប និងអើដូន។
ក្រោយពេលលោកហេស្រុនស្លាប់ នៅភូមិកាលែប-អេប្រាតា នាងអប៊ីយ៉ាជាភរិយា បានបង្កើតកូនប្រុសមួយជូនលោក មានឈ្មោះថា អាសហ៊ើរ ដែលត្រូវជាឪពុករបស់លោកត្កូអា។
កូនឯទៀតៗរបស់លោកកាលែបមានដូចតទៅ: កូនដែលនាងអេប្រាតាបង្កើតជូនលោក គឺហ៊ើរ ជាកូនច្បង។ លោកហ៊ើរជាឪពុករបស់លោកសូបាល ជាអ្នកសង់ក្រុងគារយ៉ាត-យារីម
លោកពេនួលជាអ្នកសង់ភូមិកេដោរ លោកអេស៊ើរ ជាអ្នកសង់ភូមិហ៊ូសា។ អ្នកទាំងនេះសុទ្ឋតែជាកូនចៅរបស់លោកហ៊ើរ ជាកូនច្បងរបស់នាងអេប្រាតា ហើយជាអ្នកសង់ភូមិបេថ្លេហិម។
លោកយ៉ូស្វេក៏ចេញទៅប្រយុទ្ធជាមួយជនជាតិអាម៉ាឡេក តាមបង្គាប់របស់ម៉ូសា។ ចំណែកម៉ូសា ហារូន និងលោកហ៊ើរ ក៏នាំគ្នាឡើងទៅលើកំពូលភ្នំ។
អុលឡោះនឹងបោះបង់ចោល ប្រជាជនអ៊ីស្រអែលមួយរយៈសិន រហូតដល់ពេលដែលស្ត្រីជាម្តាយសំរាលបុត្រ។ ពេលនោះ បងប្អូនរបស់បុត្រ ដែលនៅសេសសល់ នឹងវិលមកជួបជុំគ្នា ជាមួយកូនចៅអ៊ីស្រអែលវិញ។