រីឯកងទ័ពដែលនៅសល់ គាត់ប្រគល់ឲ្យលោកអប៊ីសាយ ជាប្អូនចេញទៅតទល់នឹងកងទ័ពអាំម៉ូន។
១ របាក្សត្រ 19:10 - អាល់គីតាប លោកយ៉ូអាប់ឃើញថាគាត់ត្រូវប្រឈមមុខច្បាំងតទល់នឹងគេ ដល់ទៅពីរមុខព្រួញប្រយុទ្ធ គឺមួយនៅចំពីមុខ ហើយមួយទៀតនៅពីក្រោយដូច្នេះ គាត់ក៏ជ្រើសរើសយកពលទាហានដ៏ចំណានៗពីកងទ័ពអ៊ីស្រអែល រៀបជាក្បួនទ័ពចេញទៅតទល់នឹងកងទ័ពស៊ីរី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលយ៉ូអាប់ឃើញថា គេឡោមច្បាំងនឹងលោក ពីខាងមុខខាងក្រោយដូច្នេះ នោះលោកក៏ជ្រើសរើសពួកអ៊ីស្រាអែល ដាក់ឲ្យតម្រៀបគ្នាតនឹងពួកស៊ីរី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូអាប់ឃើញថា លោកត្រូវប្រឈមមុខច្បាំងតទល់នឹងគេ ដល់ទៅពីរមុខព្រួញប្រយុទ្ធ គឺមួយនៅចំពីមុខ ហើយមួយទៀតនៅពីក្រោយដូច្នេះ លោកក៏ជ្រើសរើសយកពលទាហានដ៏ចំណានៗពីកងទ័ពអ៊ីស្រាអែល រៀបជាក្បួនទ័ពចេញទៅតទល់នឹងកងទ័ពស៊ីរី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯយ៉ូអាប់ កាលឃើញថា គេឡោមច្បាំងនឹងលោក ពីខាងមុខខាងក្រោយដូច្នេះ នោះលោកក៏យកពួកជ្រើសរើស ក្នុងពួកអ៊ីស្រាអែល ដាក់ឲ្យដំរៀបគ្នាតនឹងពួកស៊ីរី |
រីឯកងទ័ពដែលនៅសល់ គាត់ប្រគល់ឲ្យលោកអប៊ីសាយ ជាប្អូនចេញទៅតទល់នឹងកងទ័ពអាំម៉ូន។
កងទ័ពអាំម៉ូនចេញមកត្រៀម នៅច្រកចូលទីក្រុង។ រីឯស្តេចឯទៀតៗស្ថិតនៅតាមទីវាល ដាច់ឡែកពីគេ។
ទ័ពឆ្មក់ក៏ចេញពីទីក្រុងមកវាយដែរ ដូច្នេះ ទ័ពរបស់ក្រុងអៃត្រូវទ័ពអ៊ីស្រអែលវាយផ្ទប់ទាំងសងខាង រហូតទាល់តែស្លាប់បាត់បង់ជីវិតអស់ គ្មាននរណាម្នាក់រត់រួចឡើយ។