កាលអ្នកក្រុងយ៉ាបេសក្នុងស្រុកកាឡាដ ដឹងអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលពួកភីលីស្ទីនបានប្រព្រឹត្តចំពោះសពរបស់ស្តេចសូល
១ របាក្សត្រ 10:10 - អាល់គីតាប បន្ទាប់មកពួកគេយកគ្រឿងសស្ត្រាវុធរបស់ស្តេចសូល ទៅតម្កល់ទុកក្នុងវិហារនៃព្រះរបស់គេ ហើយយកក្បាលរបស់ស្តេច ទៅព្យួរនៅក្នុងវិហារព្រះដាកុន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេដាក់គ្រឿងសស្ត្រាវុធរបស់ទ្រង់នៅក្នុងវិហាររបស់គេ ហើយបោះព្រះសិររបស់ទ្រង់ព្យួរនៅក្នុងព្រះវិហារនៃព្រះដាកុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ពួកគេយកគ្រឿងសស្ត្រាវុធរបស់ព្រះបាទសូលទៅតម្កល់ទុកក្នុងវិហារនៃព្រះរបស់គេ ហើយយកព្រះសិរសារបស់ស្ដេចទៅព្យួរនៅក្នុងវិហារព្រះដាកុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេដាក់គ្រឿងសស្ត្រាវុធរបស់ទ្រង់ នៅក្នុងវិហាររបស់គេ ហើយបោះព្រះសិរទ្រង់ភ្ជាប់ ក្នុងព្រះវិហារនៃព្រះដាកុន |
កាលអ្នកក្រុងយ៉ាបេសក្នុងស្រុកកាឡាដ ដឹងអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលពួកភីលីស្ទីនបានប្រព្រឹត្តចំពោះសពរបស់ស្តេចសូល
ពួកគេក៏ដោះអ្វីៗទាំងអស់ចេញពីសពរបស់ស្តេច ព្រមទាំងកាត់ក និងយកគ្រឿងសស្ត្រាវុធទៅជាមួយ រួចផ្ញើដំណឹងនេះទៅគ្រប់ទីកន្លែង ក្នុងស្រុកភីលីស្ទីនទាំងមូល ឲ្យប្រកាសនៅតាមវិហារនៃព្រះរបស់គេ និងប្រកាសប្រាប់ប្រជាជន។
បន្ទាប់មក ពួកគេយកគ្រឿងសាស្ត្រាវុធរបស់ស្តេចសូល ទៅតម្កល់ទុកក្នុងវិហារនៃព្រះអាស្តារ៉ូត ហើយយកសពរបស់ស្តេចទៅព្យួរនៅកំពែងក្រុងបេតសាន។