លោកហ៊ីរ៉ាមបានធ្វើរទេះលង្ហិនចំនួនដប់។ រទេះនីមួយៗ មានបណ្តោយបួនហត្ថ ទទឹងបួនហត្ថ និងកំពស់បីហត្ថ។
១ ពង្សាវតារក្សត្រ 7:28 - អាល់គីតាប គាត់ធ្វើរទេះដូចតទៅ: គាត់សិតបន្ទះលង្ហិនជាច្រើន រួចតំរៀបគ្នានៅលើគ្រោង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រោងទាំងនោះបានធ្វើយ៉ាងដូច្នេះ គឺមានបន្ទះដែលមានក្របជុំវិញ ហើយមានក្របខណ្ឌកណ្ដាលទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ធ្វើរទេះដូចតទៅ: គាត់សិតបន្ទះលង្ហិនជាច្រើន រួចតម្រៀបគ្នានៅលើគ្រោង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រោងទាំងនោះបានធ្វើយ៉ាងដូច្នេះ គឺមានបន្ទះ ដែលមានក្របជុំវិញ ហើយមានក្របខណ្ឌកណ្តាលទៀត |
លោកហ៊ីរ៉ាមបានធ្វើរទេះលង្ហិនចំនួនដប់។ រទេះនីមួយៗ មានបណ្តោយបួនហត្ថ ទទឹងបួនហត្ថ និងកំពស់បីហត្ថ។
នៅលើបន្ទះលង្ហិនទាំងនោះ មានឆ្លាក់រូបសឹង្ហ គោ ម៉ាឡាអ៊ីកាត់មានស្លាប។ នៅផ្នែកខាងលើ និងផ្នែកខាងក្រោមនៃគ្រោង ក៏មានឆ្លាក់រូបសឹង្ហ គោ និងមានឆ្លាក់ក្បាច់រំយោលលំអដែរ។
កាលលោកហ៊ីរ៉ាមធ្វើអាង ប្រដាប់ចូកផេះ និងផើងដាក់ឈាមរួចរាល់ហើយ លោកក៏បញ្ចប់កិច្ចការទាំងអស់ក្នុងដំណាក់របស់អុលឡោះតាអាឡាជូនស្តេចស៊ូឡៃម៉ាន
ស្តេចអហាសបានកំទេចបន្ទះលង្ហិនរបស់រទេះ និងយកអាងដែលនៅលើរទេះនោះចេញ ហើយលើកអាងធំដែលទ្រដោយរូបគោលង្ហិន ចុះមកដាក់លើឥដ្ឋវិញ។