ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 4:23 - អាល់គីតាប

គោ​បំប៉ន​ដប់​ក្បាល គោ​ធម្មតា​ម្ភៃ​ក្បាល ចៀម​មួយ​រយ​ក្បាល ព្រម​ទាំង​សត្វ​ផ្សេងៗ​ជា​ច្រើន​ទៀត ដូច​ជា​ប្រើស ឈ្លូស ក្តាន់ និង​មាន់​ទា​បំប៉ន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គោ​ធាត់ៗ​ដប់ គោ​ដែល​រក​ស៊ី​នៅ​វាល​ម្ភៃ ចៀម​មួយរយ ព្រម​ទាំង​ប្រើស ឈ្លូស ក្តាន់ និង​សត្វ​ស្លាប​ធាត់ៗ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គោ​បំប៉ន​ដប់​ក្បាល គោ​ធម្មតា​ម្ភៃ​ក្បាល ចៀម​មួយ​រយ​ក្បាល ព្រម​ទាំង​សត្វ​ផ្សេងៗ​ជា​ច្រើន​ទៀត ដូច​ជា​ប្រើស ឈ្លូស ក្ដាន់ និង​មាន់​ទា​បំប៉ន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គោ​យ៉ាង​ធាត់​១០ គោ​ដែល​រក​ស៊ី​នៅ​វាល​២០ ចៀម​១០០ ព្រម​ទាំង​ប្រើស ឈ្លូស ក្តាន់ នឹង​សត្វ​ស្លាប​ធាត់ៗ​ផង

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 4:23
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្បៀង​អាហារ​ប្រចាំ​ថ្ងៃ សម្រាប់​ផ្គត់‌ផ្គង់​ក្នុង​វាំង​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន មាន​ដូច​ត​ទៅ: ម្សៅ​ម៉ដ្ឋ​ប្រាំ​បួន​តោន ម្សៅ​ធម្មតា​ដប់​ប្រាំ​បី​តោន


ស៊ូឡៃ‌ម៉ាន​ត្រួត‌ត្រា​លើ​ទឹក​ដី​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​អឺ‌ប្រាត ចាប់​ពី​ក្រុង​ធីព‌សា​រហូត​ដល់​ក្រុង​កាសា។ ស្តេច​ទាំង​ប៉ុន្មាន​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​អឺ‌ប្រាត ស្ថិត​នៅ​ក្រោម​អំណាច​ស្តេច​ស៊ូឡៃ‌ម៉ាន​ទាំង​អស់។ ពេល​នោះ​មាន​សុខ​សន្តិ‌ភាព​គ្រប់​ទិស‌ទី។


ខ្ញុំ​បាន​ទិញ​អ្នក​បម្រើ​ប្រុស​ស្រី ថែម​ពី​លើ​អ្នក​បម្រើ​ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​មាន​ហ្វូង​គោ និង​ហ្វូង​ចៀម​ច្រើន​ជាង​ស្ដេច​នានា ដែល​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​មុន​ខ្ញុំ។


សត្វ​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន គឺ​មាន​គោ ចៀម និង​ពពែ