ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 21:9 - អាល់គីតាប

ក្នុង​រាជ‌សារ​ទាំង​នោះ​ម្ចាស់​ក្សត្រី​យេសិ‌បិល​បាន​សរសេរ​ថា៖ «ចូរ​ប្រកាស​ឲ្យ​ប្រជា‌ជន​ធ្វើ​ពិធី​តម​អាហារ ហើយ​ឲ្យ​លោក​ណា‌បោត​អង្គុយ​នៅ​កន្លែង​គណៈ​អធិបតី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​សំបុត្រ​នោះ ព្រះ‌នាង​បង្គាប់​ថា៖ «ចូរ​ប្រកាស​ប្រាប់​ឲ្យ​មាន​បុណ្យ​តម ហើយ​តាំង​ណា‌បោត​ឲ្យ​អង្គុយ​នៅ​កន្លែង​ប្រសើរ​មុខ​ប្រជា​ជន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​រាជ‌សារ​ទាំង​នោះ ម្ចាស់‌ក្សត្រិយ៍​យេសិ‌បិល​បាន​សរសេរ​ថា៖ «ចូរ​ប្រកាស​ឲ្យ​ប្រជា‌ជន​ធ្វើ​ពិធី​តម​អាហារ ហើយ​ឲ្យ​លោក​ណា‌បោត​អង្គុយ​នៅ​កន្លែង​គណៈ​អធិបតី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្នុង​សំបុត្រ​នោះ ព្រះ‌នាង​បង្គាប់​ថា ចូរ​ប្រកាស​ប្រាប់​ឲ្យ​មាន​បុណ្យ​ត្រណម ហើយ​តាំង​ណាបោត ឲ្យ​អង្គុយ​នៅ​លើ​ទី​ដ៏​ប្រសើរ​កណ្តាល​ពួក​ជន

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 21:9
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ឲ្យ​មនុស្ស​ខិលខូច​ពីរ​នាក់​មក​អង្គុយ​នៅ​ទល់​មុខ​គាត់ ដើម្បី​ធ្វើ​ជា​សាក្សី​ចោទ​ប្រកាន់​គាត់​ថា“លោក​បាន​ប្រមាថ​អុលឡោះនិង​ប្រមាថ​ស្តេច!”។ បន្ទាប់​មក​ចូរ​នាំ​គាត់​ទៅ​ក្រៅ រួច​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ទៅ»។


ម្ចាស់​ក្សត្រី​យេសិ‌បិល​សរសេរ​រាជ‌សារ​ក្នុង​នាម​ស្តេច​អហាប់ ព្រម​ទាំង​យក​ត្រា​រាជ្យ​មក​ប្រថាប់​ផង ហើយ​ចាត់​គេ​ឲ្យ​យក​ទៅ​ជូន​ពួក​អះលី‌ជំអះ និង​ថ្នាក់​ដឹក​នាំ​ដែល​នៅ​ក្រុង​ជា​មួយ​លោក​ណា‌បោត។


អ្នក​រាល់​គ្នា​តម​អាហារ ទាំង​រក​រឿង ឈ្លោះ​ប្រកែក និង​វាយ​តប់​គ្នា​យ៉ាង​ឃោរ‌ឃៅ គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​តម​អាហារ​ឲ្យ​ស្រប​តាម គោល‌ការណ៍​របស់​ថ្ងៃ​តម​អាហារ ដើម្បី​ឲ្យ​ពាក្យ​ទូរអា‌អង្វរ​របស់​អ្នក​រាល់​គ្នា លាន់​ឮ​ទៅ​ដល់​យើង​ឡើយ។


បន្ទាប់​មក ស្តេច​ចាត់​ហោរា‌ចារ្យ​ទាំង​នោះ​ឲ្យ​ទៅ​ភូមិ​បេថ្លេ‌ហិម ដោយ​និយាយ​ថា៖ «សុំ​អស់​លោក​នាំ​គ្នា​ទៅ​ចុះ ហើយ​ស៊ើប​សួរ​ដំណឹង​អំពី​ទារក​នោះ​ឲ្យ​ច្បាស់​លាស់។ កាល​បើ​ឃើញ​ហើយ ចូរ​មក​ប្រាប់​យើង​វិញ​ផង ដើម្បី​ឲ្យ​យើង​ទៅ​ថ្វាយ‌បង្គំ​គាត់​ដែរ»។


នែ៎! ពួក​តួន និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បិទ​ទ្វារ មិន​ឲ្យ​មនុស្ស​ចូល​ទៅ​ក្នុង​នគរ​នៃ​អុលឡោះ អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​រា‌រាំង​អ្នក​ដែល​ចង់​ចូល​មិន​ឲ្យ​គេ​ចូល​ទៀត​ផង។


អ្នក​ទាំង​នោះ តែង​នាំ​គ្នា​ឆ‌បោក​យក​ទ្រព្យ‌សម្បត្តិ​របស់​ស្ដ្រី​មេ‌ម៉ាយ ដោយ​ធ្វើ​ឫក​ជា​ទូរអា​យ៉ាង​យូរ។ ពួក​គេ​មុខ​ជា​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​បំផុត»។


បន្ទាប់​មក គេ​បណ្ដើរ​អ៊ីសា​ចេញ​ពី​ដំណាក់​លោក​កៃផាស ទៅ​បន្ទាយ​របស់​លោក​ទេសា‌ភិបាល។ ពេល​នោះ​ភ្លឺ​ស្រាងៗ​ហើយ។ ជន‌ជាតិ​យូដា​ពុំ​បាន​ចូល​ក្នុង​បន្ទាយ​ទេ ព្រោះ​គេ​ខ្លាច​មាន​បាប នាំ​ឲ្យ​ធ្វើ​ពិធី​ជប់‌លៀង​ក្នុង​ឱកាស​បុណ្យ​រំលង​មិន​បាន។