ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 21:15 - អាល់គីតាប

កាល​ម្ចាស់​ក្សត្រី​យេសិ‌បិល​ជ្រាប​ថា គេ​បាន​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ណា‌បោ​ហើយ​នោះ ម្ចាស់​ក្សត្រី​ក៏​ជម្រាប​ស្តេច​អហាប់​ថា៖ «សូម​ក្រោក​ឡើង​ទៅ​ចាប់​យក​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល ដែល​មិន​ព្រម​លក់​ជូន​ស្តេច​ចុះ ដ្បិត​ណា‌បោត​ស្លាប់​បាត់​បង់​ជីវិត​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​យេសិ‌បិល​បាន​ឮ​ថា គេ​បាន​សម្លាប់​ណា‌បោត​ដោយ​គប់​នឹង​ថ្ម នោះ​ព្រះ‌នាង​ក៏​ទូល​ព្រះបាទ​អ័ហាប់​ថា៖ «សូម​តើន​ឡើង ទៅ​ទទួល​យក​ចម្ការ​របស់​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល ដែល​វា​មិន​ព្រម​លក់​ថ្វាយ​នោះ មក​ទុក​ជា​របស់​ទ្រង់​វិញ​ចុះ ព្រោះ​ណា‌បោត​មិន​នៅ​រស់​ទៀត​ទេ គឺ​វា​ស្លាប់​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ម្ចាស់‌ក្សត្រិយ៍​យេសិ‌បិល​ជ្រាប​ថា គេ​បាន​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ណា‌បោត​ហើយ​នោះ ម្ចាស់‌ក្សត្រិយ៍​ក៏​ទូល​ព្រះ‌បាទ​អហាប់​ថា៖ «សូម​តើន​ឡើង យាង​ទៅ​ចាប់​យក​ចម្ការ​ទំពាំង‌បាយជូរ​របស់​ណា‌បោត ជា​អ្នក​ស្រុក​យេសរាល ដែល​មិន​ព្រម​លក់​ថ្វាយ​ព្រះ‌ករុណា​ចុះ ដ្បិត​ណា‌បោត​ស្លាប់​បាត់​បង់​ជីវិត​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​យេសិ‌បិល​បាន​ឮ​ថា គេ​បាន​ចោល​សំឡាប់​ណាបោត​នឹង​ថ្ម​ហើយ​ដូច្នោះ នោះ​ព្រះ‌នាង​ក៏​ទូល​អ័ហាប់​ថា សូម​តើន​ឡើងទៅ​ទទួល​យក​ចំការ​របស់​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល ដែល​វា​មិន​ព្រម​លក់​ថ្វាយ​នោះ មក​ទុក​ជា​របស់​ផង​ទ្រង់​វិញ​ចុះ ពី​ព្រោះ​ណាបោត​មិន​នៅ​រស់​ទៀត​ទេ គឺ​វា​ស្លាប់​ហើយ

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 21:15
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​មក មាន​ហេតុ‌ការណ៍​មួយ​ទៀត​កើត​ឡើង។ នៅ​ក្រុង​យេស‌រាល មាន​បុរស​ម្នាក់​ឈ្មោះ​ណា‌បោត គាត់​មាន​ចម្ការ​ទំពាំង​បាយ‌ជូរ​មួយ​នៅ​ជិត​រាជ‌វាំង​ស្តេច​អហាប់ ជា​ស្តេច​នៅ​ក្រុង​សាម៉ារី។


គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ជម្រាប​ម្ចាស់​ក្សត្រី​យេសិ‌បិល​ថា៖ «យើង​ខ្ញុំ​បាន​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ណា‌បោត​ហើយ»។


កាល​ស្តេច​អហាប់​ជ្រាប​ថា លោក​ណា‌បោត​ស្លាប់​ហើយ គាត់​ក៏​ក្រោក​ឡើង​ដើរ​ចុះ​ទៅ​ចាប់​យក​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល។


ម្ចាស់​ក្សត្រី​យេសិ‌បិល​ជា​ភរិយា​ជម្រាប​ថា៖ «តើ​ស្តេច​មិន​មែន​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រ‌អែល​ទេ​ឬ! សូម​ក្រោក​ឡើង ពិសា ហើយ​រីក‌រាយ​ក្នុង​ចិត្ត​ចុះ ចាំ​ខ្ញុំ​ទៅ​យក​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល​មក​ជូន»។


ស្តេច​យ៉ូរ៉ាម​បញ្ជា​ឲ្យ​គេ​ទឹម​រទេះ ហើយ​ឡើង​ជិះ​លើ​រទេះ​នោះ។ រីឯ​ស្តេច​អហា‌ស៊ីយ៉ា ក៏​ឡើង​ជិះ​លើ​រទេះ​របស់​ស្តេច​ដែរ។ ស្តេច​ទាំង​ពីរ​ចេញ​ទៅ​រក​លោក​យេហ៊ូវ ហើយ​ជួប​គ្នា​នៅ​ត្រង់​ចម្ការ​របស់​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល។


អ្នក​ត្រូវ​ប្រហារ​ពូជ‌ពង្ស​អហាប់​ជា​ចៅ‌ហ្វាយ​របស់​អ្នក ហើយ​យើង​នឹង​សង​បំណុល​ឈាម ឲ្យ​ពួក​ណាពី ជា​អ្នក​បម្រើ​របស់​យើង និង​សង​បំណុល​ឈាម​ពួក​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​យើង ដែល​យេសិ‌បិល​បាន​សម្លាប់។


ដ្បិត​គេ​ចិញ្ចឹម​ជីវិត​ដោយ‌សារ​អំពើ​ទុច្ចរិត ហើយ​គេ​ផឹក​ស្រា​ដែល​បាន​មក​ដោយ‌សារ​អំពើ​ឃោរ‌ឃៅ។