ស្តេចបេនហាដាដ ជាស្តេចស្រុកស៊ីរី បានប្រមូលកងទ័ពទាំងមូល ហើយមានស្តេចសម្ពន្ធមិត្តសាមសិបពីរនាក់ ព្រមទាំងកងពលសេះ និងរទេះចំបាំងរួមជាមួយផង លើកគ្នាមកឡោមព័ទ្ធ និងវាយលុកក្រុងសាម៉ារី។
១ ពង្សាវតារក្សត្រ 20:24 - អាល់គីតាប សូមស្តេចធ្វើដូចតទៅ គឺដកស្តេចសម្ពន្ធមិត្តទាំងអស់ ចេញពីមុខតំណែង ហើយតែងតាំងចៅហ្វាយខេត្តជំនួសវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវធ្វើដូច្នេះ គឺត្រូវដកពួកស្តេចទាំងប៉ុន្មានពីចំណែករបស់ព្រះករុណាចេញ ហើយតាំងឲ្យមានមេទ័ពឡើងជំនួសវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះករុណាធ្វើដូចតទៅ គឺដកស្ដេចសម្ពន្ធមិត្តទាំងអស់ចេញពីមុខតំណែង ហើយតែងតាំងចៅហ្វាយខេត្តជំនួសវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយត្រូវធ្វើដូច្នេះ គឺត្រូវដកពួកស្តេចទាំងប៉ុន្មានពីចំណែករបស់ទ្រង់ចេញ ហើយតាំងឲ្យមានមេទ័ពឡើងជំនួសវិញ |
ស្តេចបេនហាដាដ ជាស្តេចស្រុកស៊ីរី បានប្រមូលកងទ័ពទាំងមូល ហើយមានស្តេចសម្ពន្ធមិត្តសាមសិបពីរនាក់ ព្រមទាំងកងពលសេះ និងរទេះចំបាំងរួមជាមួយផង លើកគ្នាមកឡោមព័ទ្ធ និងវាយលុកក្រុងសាម៉ារី។
អ៊ីស្រអែលលើកទ័ពចេញទៅ នៅពេលថ្ងៃត្រង់។ ពេលនោះស្តេចបេនហាដាដកំពុងផឹកសុរាស្រវឹង ជាមួយស្តេចសម្ពន្ធមិត្តទាំងសាមសិបពីរនាក់ទៀតនៅក្នុងជំរំ។
ពួកមន្ត្រីរបស់ស្តេចស្រុកស៊ីរីជម្រាបស្តេចថា៖ «ព្រះរបស់ជនជាតិអ៊ីស្រអែល ជាព្រះនៃតំបន់ភ្នំ ហេតុនេះហើយបានជាពួកគេខ្លាំងពូកែជាងពួកយើង។ ប៉ុន្តែ ប្រសិនបើយើងវាយលុកពួកគេនៅតំបន់វាលទំនាបវិញ នោះយើងមុខជាមានប្រៀបលើពួកគេមិនខាន។
រីឯស្តេចវិញ សូមប្រមូលទ័ពឲ្យបានច្រើន ស្មើនឹងចំនួនទ័ពដែលស្តេចបានបាត់បង់ គឺមានពលទ័ពសេះ និងរទេះចំបាំងស្មើនឹងទ័ពលើកមុនដែរ។ បន្ទាប់មក យើងចេញទៅវាយលុកពួកគេនៅតំបន់វាលទំនាប នោះយើងមុខជាមានប្រៀបលើពួកគេមិនខាន»។ ស្តេចក៏យល់ព្រមធ្វើតាមយោបល់របស់មន្ត្រីទាំងនោះ។
ស្តេចស្រុកស៊ីរីបញ្ជាដល់មេបញ្ជាការកងរទេះចំបាំងទាំងសាមសិបពីរនាក់ថា៖ «មិនបាច់ប្រយុទ្ធនឹងពលទាហាន ឬនាយទាហានទេ ចូរប្រយុទ្ធតែនឹងស្តេចស្រុកអ៊ីស្រអែលប៉ុណ្ណោះ»។