ស្តេចអហាប់បានឲ្យគេទៅអញ្ជើញលោកអូបាឌា ជាអ្នកទទួលខុសត្រូវក្នុងវាំងមក លោកអូបាឌាជាមនុស្សគោរពកោតខ្លាចអុលឡោះតាអាឡាណាស់។
១ ពង្សាវតារក្សត្រ 18:8 - អាល់គីតាប អេលីយ៉េសឆ្លើយថា៖ «គឺខ្ញុំនេះហើយ! សូមទៅជម្រាបស្តេចថា អេលីយ៉េសមកដល់ហើយ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកឆ្លើយតបថា៖ «គឺខ្ញុំនេះហើយ សូមទៅទូលចៅហ្វាយអ្នកថា "មើល៍ អេលីយ៉ាមកហើយ"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលីយ៉ាឆ្លើយថា៖ «គឺខ្ញុំនេះហើយ! សូមទៅទូលព្រះរាជាថា អេលីយ៉ាមកដល់ហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកឆ្លើយតបថា គឺខ្ញុំនេះហើយ សូមទៅទូលចៅហ្វាយអ្នកថា មើល អេលីយ៉ាមកហើយ |
ស្តេចអហាប់បានឲ្យគេទៅអញ្ជើញលោកអូបាឌា ជាអ្នកទទួលខុសត្រូវក្នុងវាំងមក លោកអូបាឌាជាមនុស្សគោរពកោតខ្លាចអុលឡោះតាអាឡាណាស់។
ក្នុងពេលដែលលោកអូបាឌាធ្វើដំណើរ អេលីយ៉េសបានជួបនឹងគាត់។ លោកអូបាឌាមើលអេលីយ៉េសស្គាល់ គាត់ក៏ក្រាបចុះអោនមុខដល់ដី ហើយពោលថា៖ «លោកម្ចាស់ពិតជាអេលីយ៉េសឬ?»
លោកអូបាឌាពោលថា៖ «តើខ្ញុំប្រព្រឹត្តអ្វីខុស បានជាលោកប្រគល់ខ្ញុំ ទៅក្នុងកណ្តាប់ដៃរបស់ស្តេចអហាប់ ដើម្បីឲ្យស្តេចសម្លាប់ខ្ញុំដូច្នេះ?
ត្រូវជូនលោកទាំងនោះ នូវអ្វីដែលបងប្អូនត្រូវជូន គឺបង់អាករទៅអ្នកណា ដែលបងប្អូនត្រូវបង់ បង់ពន្ធទៅអ្នកណាដែលបងប្អូនត្រូវបង់ពន្ធ កោតខ្លាចអ្នកណាដែលបងប្អូនត្រូវកោតខ្លាច គោរពអ្នកណាដែលបងប្អូនត្រូវគោរព។