ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 18:35 - អាល់គីតាប

ទឹក​ហូរ​ជុំ‌វិញ​អាសនៈ ហើយ​ចង្អូរ​ក៏​មាន​ទឹក​ពេញ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទឹក​នោះ​បាន​ហូរ​ព័ទ្ធ​ជុំ‌វិញ​អាស‌នា គេ​ក៏​ចាក់​ទឹក​រហូត​ដល់​ពេញ​ចង្អូរ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទឹក​ហូរ​ជុំ‌វិញ​អាសនៈ ហើយ​ចង្អូរ​ក៏​មាន​ទឹក​ពេញ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទឹក​នោះ​បាន​ហូរ​ព័ទ្ធ​ជុំវិញ​អាសនា គេ​ក៏​ចាក់​ទឹក​រហូត​ដល់​ពេញ​ប្រឡាយ​ដែរ

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 18:35
4 ការដាក់ឲ្យឆ្លើយតបគ្នា  

អេលី‌យ៉េស​យក​ថ្ម​ទាំង​ដប់‌ពីរ​ដុំ​សង់​អាសនៈ​មួយ​ជូន​នាមអុលឡោះ‌តាអាឡា រួច​គាត់​ក៏​ជីក​ចង្អូរ​ជុំ‌វិញ​អាសនៈ​នោះ ដែល​មាន​ចំណុះ​អាច​ដាក់​ទឹក​បាន​ពីរ​ប៉ោត។


គាត់​មាន​ប្រសាសន៍​ថា៖ «ចូរ​ដង​ទឹក​បួន​ក្អម ចាក់​លើ​គូរបាន​ដុត និង​លើ​អុស​នេះ»។ គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​គាត់។ បន្ទាប់​មក​គាត់​ប្រាប់​ថា៖ «ចូរ​ដង​ទឹក​មក​ចាក់​ម្តង​ទៀត»។ គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​គាត់។ រួច​ហើយ​គាត់​ប្រាប់​ជា​លើក​ទី​បី​ថា៖ «ចូរ​ដង​ទឹក​មក​ចាក់​ម្តង​ទៀត»។ គេ​ធ្វើ​តាម​បង្គាប់​របស់​គាត់​ជា​លើក​ទី​បី។


លុះ​ដល់​ពេល​ធ្វើ​គូរបាន​វេលា​ល្ងាច អេលី‌យ៉េស​ចូល​មក​ជិត​អាសនៈ ហើយ​ទូរអា​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​អ៊ីស្រ‌អែល នៅ​ថ្ងៃ​នេះ សូម​បង្ហាញ​ឲ្យ​ប្រជា‌ជន​ដឹង​ថា ទ្រង់​ពិត​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់។ សូម​ឲ្យ​ពួក​គេ​ឃើញ​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ តាម​បញ្ជា​របស់​ទ្រង់។


ខណៈ​នោះ​ស្រាប់​តែ​ភ្លើង​របស់អុលឡោះ‌តាអាឡា​ធ្លាក់​ចុះ​មក ឆេះ​គូរបាន​ដុត ព្រម​ទាំង​អុស ថ្ម ដី និង​ធ្វើ​ឲ្យ​ទឹក​នៅ​ក្នុង​ចង្អូរ​រីង​ស្ងួត​ផង។