ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 17:9 - អាល់គីតាប

«ចូរ​ក្រោក​ឡើង​ធ្វើ​ដំណើរ​ទៅ​សា‌រិប‌តា ជា​ក្រុង​របស់​ជន‌ជាតិ​ស៊ីដូន ហើយ​ស្នាក់​អាស្រ័យ​នៅ​ទី​នោះ​ចុះ យើង​នឹង​បង្គាប់​ឲ្យ​ស្ត្រី​មេម៉ាយ​ម្នាក់​ផ្គត់‌ផ្គង់​អ្នក»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«ចូរ​ទៅ​ឯ​សា‌រិប‌តា ជា​ទី​ក្រុង​របស់​ពួក​ស៊ីដូន​អាស្រ័យ​នៅ​ទី​នោះ​វិញ យើង​បាន​បង្គាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ទី​នោះ​ឲ្យ​ចិញ្ចឹម​ឯង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ចូរ​ក្រោក​ឡើង​ធ្វើ​ដំណើរ​ទៅ​សា‌រិប‌តា ជា​ក្រុង​របស់​ជន‌ជាតិ​ស៊ីដូន ហើយ​ស្នាក់​អាស្រ័យ​នៅ​ទី​នោះ​ចុះ យើង​នឹង​បង្គាប់​ឲ្យ​ស្ត្រី​មេម៉ាយ​ម្នាក់​ផ្គត់‌ផ្គង់​អ្នក»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ក្រោក​ឡើង ទៅ​ឯ​សារិបតា ជា​ទី​ក្រុង​របស់​ពួក​ស៊ីដូន អាស្រ័យ​នៅ​ទី​នោះ​វិញ​ចុះ អញ​បាន​បង្គាប់​ស្រី​មេម៉ាយ​ម្នាក់​នៅ​ទី​នោះ ឲ្យ​ចិញ្ចឹម​ឯង

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 17:9
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ក៏​ទៅ​យក​ទឹក ប៉ុន្តែ គាត់​ស្រែក​ប្រាប់​នាង​ទៀត​ថា៖ «សូម​យក​នំបុ័ង​ឲ្យ​ខ្ញុំ​មួយ​ដុំ​ផង!»។


អ្នក​អាច​ផឹក​ទឹក​ជ្រោះ ហើយ​យើង​នឹង​ប្រើ​ក្អែក​ពាំ​អាហារ យក​ទៅ​ឲ្យ​អ្នក​នៅ​ទី​នោះ»។


ពេល​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​អេលី‌យ៉េស​ថា៖


អេលី‌យ៉េស​ក្រឡេក​ទៅ​ឃើញ​មាន​នំបុ័ង ដែល​គេ​ទើប​នឹង​ដុត​លើ​ថ្ម​ក្តៅៗ និង​ទឹក​មួយ​ក្អម នៅ​លើ​ក្បាល​ដំណេក គាត់​ក៏​ពិសា​នំបុ័ង និង​ទឹក​រួច​សម្រាន្ត​លក់​ជា​ថ្មី។


ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​មាន​ចំនួន​យ៉ាង​ច្រើន ហើយ​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​នោះ នឹង​កាន់​កាប់​លើ​ស្រុក​កាណាន រហូត​ដល់​សារិប‌តា។ ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​ដែល​ជាប់​ជា​ឈ្លើយ នៅ​សេផា‌រ៉ាដ នឹង​គ្រប់‌គ្រង​លើ​ក្រុង​នានា​នៅ​តំបន់​ណេកិប។ អ្នក​រំដោះ​ស្រុក​នឹង​ឡើង​ទៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​ត្រួត‌ត្រា​លើ​ភ្នំ​របស់​អេសាវ ហើយអុលឡោះ‌តាអាឡា​នឹង​គ្រង​រាជ្យ។


ក៏​ប៉ុន្តែ អុលឡោះ​ពុំ​បាន​ចាត់​ណាពី​អេលី‌យ៉េស ឲ្យ​ទៅ​ជួយ​ស្ដ្រី​មេ‌ម៉ាយ​ណា​ម្នាក់​នៅ​ស្រុក​អ៊ីស្រ‌អែល​ឡើយ គឺ​ទ្រង់​បាន​ចាត់​គាត់​ឲ្យ​ទៅ​ជួយ​ស្ដ្រី​មេ‌ម៉ាយ​ម្នាក់ ដែល​រស់​នៅ​ភូមិ​សារិប‌តា ក្នុង​ក្រុង​ស៊ីដូន​វិញ។


យើង​មាន​មុខ‌ងារ​ដ៏​ប្រសើរ​នេះ ប្រៀប​បី​ដូច​ជា​ឆ្នាំង​ដី​ដែល​មាន​កំណប់​នៅ​ខាង​ក្នុង ដើម្បី​ឲ្យ​មនុស្ស​លោក​ឃើញ​ថា អំណាច​ដ៏​ប្រសើរ​ខ្ពង់‌ខ្ពស់​នេះ​ជា​អំណាច​របស់​អុលឡោះ មិន​មែន​ជា​របស់​យើង​ទេ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​លោក​គេឌាន​ថា៖ «ទ័ព​របស់​អ្នក​មាន​ចំនួន​ច្រើន​ពេក យើង​នឹង​មិន​ឲ្យ​គេ​មាន​ជ័យ​ជំនះ​លើ​ជន‌ជាតិ​ម៉ាឌាន​ទេ ដ្បិត​ជន‌ជាតិ​អ៊ីស្រ‌អែល មុខ​ជា​ដណ្តើម​យក​សិរី‌រុង‌រឿង​ពី​យើង ដោយ​ពោល​ថា គេ​ទទួល​បាន​ជ័យ​ជំនះ​ដោយ‌សារ​កម្លាំង​របស់​ខ្លួន


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​លោក​គេឌាន​ទៀត​ថា៖ «កង‌ទ័ព​នៅ​តែ​មាន​ចំនួន​ច្រើន​នៅ​ឡើយ។ ចូរ​នាំ​ពួក​គេ​ចុះ​ទៅ​មាត់​ស្ទឹង នៅ​ទី​នោះ យើង​នឹង​ជ្រើស​រើស​ទ័ព​ឲ្យ​អ្នក គឺ​យើង​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង​ថា នរណា​ត្រូវ​ទៅ​ជា​មួយ​អ្នក ហើយ​នរណា​មិន​ត្រូវ​ទៅ។