រីឯនាងវិញ សូមក្រោកឡើង វិលត្រឡប់ទៅដំណាក់ចុះ! ពេលនាងចូលដល់ទីក្រុង កូននោះនឹងស្លាប់។
ដូច្នេះ សូមព្រះនាងក្រោកឡើង យាងទៅឯដំណាក់វិញទៅ កាលណាព្រះបាទបានឈានចូលទៅក្នុងទីក្រុង នោះបុត្រនឹងសុគត
រីឯព្រះនាងវិញ សូមក្រោកឡើង វិលត្រឡប់ទៅដំណាក់ចុះ! ពេលព្រះនាងយាងចូលដល់ទីក្រុង បុត្រនោះនឹងសោយទិវង្គត។
ដូច្នេះ សូមព្រះនាងក្រោកឡើង យាងទៅឯដំណាក់ទៅ កាលណាព្រះបាទបានឈានចូលទៅក្នុងទីក្រុងហើយ នោះបុត្រនឹងសុគតទៅ
ប្រជាជនអ៊ីស្រអែលទាំងមូលនាំគ្នាកាន់ទុក្ខ ហើយបញ្ចុះសពកូននោះ។ ក្នុងរាជវង្សរបស់ស្តេចយេរ៉ូបោម មានតែកូននេះម្នាក់ប៉ុណ្ណោះ ដែលគេបញ្ចុះសពក្នុងផ្នូរ ដ្បិតក្នុងរាជវង្សស្តេចយេរ៉ូបោម មានតែកូននេះទេ ដែលបានប្រព្រឹត្តអំពើល្អខ្លះៗ ជាទីគាប់ចិត្តអុលឡោះតាអាឡា ជាម្ចាស់នៃប្រជាជនអ៊ីស្រអែល។
ចូរយកនំបុ័ងដប់ដុំ និងនំខ្លះ ព្រមទាំងទឹកឃ្មុំមួយដបទៅជាមួយផង។ ត្រូវទៅជួបគាត់ គាត់មុខជាប្រាប់ឲ្យនាងដឹងថា កូនយើងនឹងទៅជាយ៉ាងណា»។
ជម្រាបថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “ដោយអ្នកបានចាត់អ្នកនាំសារឲ្យទៅសុំព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូន ធ្វើហាក់ដូចជានៅក្នុងស្រុកអ៊ីស្រអែលគេពុំអាចសុំពីអុលឡោះបាន។ ហេតុនេះអ្នកនឹងមិនអាចក្រោកពីគ្រែ ដែលអ្នកដេកនោះបានឡើយ អ្នកពិតជាស្លាប់!”»។
ពួកគេជម្រាបថា៖ «មានបុរសម្នាក់មកជួបយើងខ្ញុំ ព្រមទាំងប្រាប់យើងខ្ញុំដូចតទៅ: “ចូរវិលទៅជម្រាបស្តេច ដែលបានចាត់អ្នករាល់គ្នាឲ្យមកនោះថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: តើអុលឡោះមិនមែនជាម្ចាស់នៅស្រុកអ៊ីស្រអែលទេឬ បានជាអ្នកចាត់គេឲ្យទៅសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនដូច្នេះ? ហេតុនេះ អ្នកនឹងមិនអាចក្រោកពីគ្រែ ដែលអ្នកដេកនោះបានឡើយ អ្នកពិតជាស្លាប់!”»។