ពេលនោះ គាត់ចេញដំណើរទៅ ឃើញសាកសព នៅកណ្តាលផ្លូវ។ សត្វលា និងសត្វសឹង្ហឈរនៅក្បែរសពនោះ ប៉ុន្តែ សឹង្ហពុំបានហែកសាកសពស៊ីទេ ហើយក៏ពុំបានខាំសត្វលាដែរ។
១ ពង្សាវតារក្សត្រ 13:29 - អាល់គីតាប គាត់លើកសាកសពអ្នកនាំសាររបស់អុលឡោះដាក់លើខ្នងលានាំទៅបេតអែល ដើម្បីធ្វើពិធីកាន់ទុក្ខ និងបញ្ចុះសព។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ហោរានោះក៏លើកដាក់លើលា នាំត្រឡប់ទៅឯទីក្រុងរបស់ខ្លួន ដើម្បីកាន់ទុក្ខ ហើយធ្វើពិធីបញ្ចុះសពអ្នកសំណព្វរបស់ព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់លើកសាកសពអ្នកជំនិតរបស់ព្រះជាម្ចាស់ដាក់លើខ្នងលា នាំទៅបេតអែល ដើម្បីធ្វើពិធីកាន់ទុក្ខ និងបញ្ចុះសព។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ហោរាចាស់ក៏លើកដាក់លើលា នាំត្រឡប់ទៅឯទីក្រុងរបស់ខ្លួន ដើម្បីនឹងកាន់ទុក្ខ ហើយបញ្ចុះសពនៃអ្នកសំណប់របស់ព្រះ |
ពេលនោះ គាត់ចេញដំណើរទៅ ឃើញសាកសព នៅកណ្តាលផ្លូវ។ សត្វលា និងសត្វសឹង្ហឈរនៅក្បែរសពនោះ ប៉ុន្តែ សឹង្ហពុំបានហែកសាកសពស៊ីទេ ហើយក៏ពុំបានខាំសត្វលាដែរ។
គាត់យកសាកសពទៅបញ្ចុះក្នុងផ្នូររបស់ខ្លួនផ្ទាល់ រួចយំស្រណោះថា “ប្អូនអើយម្តេចក៏វេទនាម៉្លេះ!”។
ស្តេចមានប្រសាសន៍ថា៖ «ចូរទុកផ្នូរនេះ កុំប៉ះពាល់ឆ្អឹងរបស់គាត់ឡើយ»។ ដូច្នេះ គេមិនគាស់យកឆ្អឹងរបស់គាត់ ព្រមទាំងឆ្អឹងរបស់ណាពីដែលមកពីស្រុកសាម៉ារីទេ។
កាលពួកសិស្សរបស់យ៉ះយ៉ាបានឮដំណឹងនេះ គេនាំគ្នាមកយកសពរបស់យ៉ះយ៉ាទៅបញ្ចុះក្នុងផ្នូរ។