គ្រានោះ មានណាពីចាស់ម្នាក់រស់នៅបេតអែល។ កូនប្រុសរបស់គាត់បានរៀបរាប់អំពីព្រឹត្តិការណ៍ទាំងប៉ុន្មាន ដែលអ្នកនាំសាររបស់អុលឡោះបានធ្វើនៅបេតអែល និងសេចក្តីទាំងប៉ុន្មានដែលគាត់បានជម្រាបស្តេចនៅថ្ងៃនោះ។
១ ពង្សាវតារក្សត្រ 13:25 - អាល់គីតាប មនុស្សម្នាដែលធ្វើដំណើរកាត់តាមនោះ ឃើញសាកសពរបស់គាត់នៅលើផ្លូវ ហើយឃើញសឹង្ហឈរនៅក្បែរសពនោះ។ ពួកគេក៏យករឿងនេះ ទៅនិយាយនៅក្នុងក្រុងដែលណាពីចាស់នោះរស់នៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! មានមនុស្សដើរទៅមកតាមនោះ បានឃើញសពដេកនៅកណ្ដាលផ្លូវ និងសិង្ហឈរនៅជិតដូច្នោះ គេក៏ទៅប្រាប់ដល់ក្នុងទីក្រុង ជាទីលំនៅនៃហោរាចាស់នោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សម្នាដែលធ្វើដំណើរកាត់តាមនោះ ឃើញសាកសពរបស់លោកនៅលើផ្លូវ ហើយឃើញសិង្ហឈរនៅក្បែរសពនោះ។ ពួកគេក៏យករឿងនេះទៅនិយាយនៅក្នុងក្រុង ដែលព្យាការីចាស់នោះរស់នៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមើល មានមនុស្សដើរទៅមកតាមនោះ បានឃើញសពដេកនៅកណ្តាលផ្លូវ នឹងសិង្ហឈរនៅជិតដូច្នោះ គេក៏ទៅប្រាប់ដល់ក្នុងទីក្រុង ជាទីលំនៅនៃហោរាចាស់នោះ។ |
គ្រានោះ មានណាពីចាស់ម្នាក់រស់នៅបេតអែល។ កូនប្រុសរបស់គាត់បានរៀបរាប់អំពីព្រឹត្តិការណ៍ទាំងប៉ុន្មាន ដែលអ្នកនាំសាររបស់អុលឡោះបានធ្វើនៅបេតអែល និងសេចក្តីទាំងប៉ុន្មានដែលគាត់បានជម្រាបស្តេចនៅថ្ងៃនោះ។
កាលណាពីដែលបានអញ្ជើញអ្នកនាំសាររបស់អុលឡោះមកផ្ទះ គាត់ឮដំណឹងនេះ ក៏ពោលថា៖ «គាត់ជាអ្នកនាំសាររបស់អុលឡោះដែលមិនធ្វើតាមបង្គាប់ទ្រង់។ អុលឡោះតាអាឡាបានប្រគល់គាត់ទៅក្នុងក្រញាំសឹង្ហ វាហែកសម្លាប់គាត់ស្របតាមសេចក្តីដែលអុលឡោះតាអាឡាមានបន្ទូលមកគាត់»។