គាត់ចេញទៅតាមអ្នកនាំសាររបស់អុលឡោះ ហើយតាមទាន់កំពុងអង្គុយក្រោមដើមជ្រៃ។ គាត់សួរថា៖ «តើលោកជាអ្នកនាំសាររបស់អុលឡោះដែលមកពីស្រុកយូដាឬ?»។ គាត់ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។
១ ពង្សាវតារក្សត្រ 13:15 - អាល់គីតាប គាត់ពោលថា៖ «សូមអញ្ជើញទៅពិសាអាហារ នៅផ្ទះខ្ញុំសិន»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចគាត់និយាយថា៖ «សូមអញ្ជើញទៅពិសាអាហារនៅផ្ទះជាមួយខ្ញុំសិន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ពោលថា៖ «សូមអញ្ជើញទៅពិសាអាហារនៅផ្ទះខ្ញុំសិន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់និយាយថា សូមអញ្ជើញទៅពិសាអាហារនៅឯផ្ទះជាមួយនឹងខ្ញុំសិន |
គាត់ចេញទៅតាមអ្នកនាំសាររបស់អុលឡោះ ហើយតាមទាន់កំពុងអង្គុយក្រោមដើមជ្រៃ។ គាត់សួរថា៖ «តើលោកជាអ្នកនាំសាររបស់អុលឡោះដែលមកពីស្រុកយូដាឬ?»។ គាត់ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។
គាត់ឆ្លើយថា៖ «ខ្ញុំមិនអាចត្រឡប់ទៅជាមួយលោក ខ្ញុំមិនអាចចូលទៅផ្ទះលោក ហើយក៏មិនអាចទទួលទានអាហារ ឬទឹកជាមួយលោកនៅទីនោះបានដែរ