គ្រានោះ មានណាពីចាស់ម្នាក់រស់នៅបេតអែល។ កូនប្រុសរបស់គាត់បានរៀបរាប់អំពីព្រឹត្តិការណ៍ទាំងប៉ុន្មាន ដែលអ្នកនាំសាររបស់អុលឡោះបានធ្វើនៅបេតអែល និងសេចក្តីទាំងប៉ុន្មានដែលគាត់បានជម្រាបស្តេចនៅថ្ងៃនោះ។
១ ពង្សាវតារក្សត្រ 13:10 - អាល់គីតាប បន្ទាប់មក អ្នកនាំសាររបស់អុលឡោះត្រឡប់ទៅវិញ តាមផ្លូវមួយផ្សេងទៀត គឺគាត់មិនត្រឡប់ទៅវិញ តាមផ្លូវដែលគាត់មកបេតអែលនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គាត់ក៏ចេញទៅតាមផ្លូវមួយទៀត ឥតវិលទៅតាមផ្លូវដែលមកដល់ក្រុងបេត-អែលនោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក អ្នកជំនិតរបស់ព្រះជាម្ចាស់ត្រឡប់ទៅវិញ តាមផ្លូវមួយផ្សេងទៀត គឺលោកមិនត្រឡប់ទៅវិញ តាមផ្លូវដែលលោកមកបេតអែលនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ គាត់ក៏ចេញទៅតាមផ្លូវ១ទៀត ឥតវិលទៅតាមផ្លូវដែលមកដល់ក្រុងបេត-អែលនោះទេ។ |
គ្រានោះ មានណាពីចាស់ម្នាក់រស់នៅបេតអែល។ កូនប្រុសរបស់គាត់បានរៀបរាប់អំពីព្រឹត្តិការណ៍ទាំងប៉ុន្មាន ដែលអ្នកនាំសាររបស់អុលឡោះបានធ្វើនៅបេតអែល និងសេចក្តីទាំងប៉ុន្មានដែលគាត់បានជម្រាបស្តេចនៅថ្ងៃនោះ។
ដ្បិតអុលឡោះតាអាឡាបានហាមខ្ញុំមិនឲ្យទទួលទានអាហារ ឬទឹកទេ ហើយទ្រង់ក៏មិនឲ្យខ្ញុំត្រឡប់ទៅវិញ តាមផ្លូវដដែលដែរ»។