លុះដល់ថ្ងៃទីបី លោកយេរ៉ូបោម និងប្រជាជនទាំងមូលចូលមកជួបស្តេចរេហូបោម តាមពេលកំណត់ដែលស្តេចបានប្រាប់ថា “ចាំបីថ្ងៃទៀត សឹមវិលមក ជួបយើងវិញ”។
១ ពង្សាវតារក្សត្រ 12:5 - អាល់គីតាប ស្តេចរេហូបោមបញ្ជាថា៖ «ចូរទៅសិនចុះ ចាំបីថ្ងៃទៀតសឹមវិលមកជួបយើងវិញ»។ ប្រជាជនក៏នាំគ្នាចាកចេញទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ទ្រង់មានរាជឱង្ការឆ្លើយថា៖ «ចូរទៅសិនចុះ ចាំបីថ្ងៃទៀតសូមត្រឡប់មកវិញ» ប្រជាជនក៏បង្គំលាទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាមានរាជឱង្ការថា៖ «ចូរទៅសិនចុះ ចាំបីថ្ងៃទៀត សឹមវិលមកជួបយើងវិញ»។ ប្រជាជនក៏នាំគ្នាចាកចេញទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ទ្រង់មានបន្ទូលឆ្លើយថា ចូរទៅសិនចុះ ចាំបីថ្ងៃទៀតសូមត្រឡប់មកវិញ បណ្តាជនទាំងឡាយក៏បង្គំលាទៅ។ |
លុះដល់ថ្ងៃទីបី លោកយេរ៉ូបោម និងប្រជាជនទាំងមូលចូលមកជួបស្តេចរេហូបោម តាមពេលកំណត់ដែលស្តេចបានប្រាប់ថា “ចាំបីថ្ងៃទៀត សឹមវិលមក ជួបយើងវិញ”។
ស្តេចរេហូបោមបានពិភាក្សាជាមួយក្រុមអះលីជំអះ ដែលជាទីប្រឹក្សារបស់ស្តេចស៊ូឡៃម៉ាន ជាបិតាក្នុងគ្រាគាត់នៅមានជីវិតនៅឡើយ ដោយសួរថា៖ «តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្តេចចំពោះប្រជាជននេះ?»។