សម្តេចអដូនីយ៉ាភ័យខ្លាចស្តេចស៊ូឡៃម៉ានយ៉ាងខ្លាំង គាត់ក៏ប្រញាប់រត់ទៅតោងស្នែងអាសនៈ។
១ ពង្សាវតារក្សត្រ 1:51 - អាល់គីតាប មានគេមកជម្រាបស្តេចស៊ូឡៃម៉ានថា៖ «សម្តេចអដូនីយ៉ាភ័យខ្លាចណាស់ សម្តេចបានរត់ទៅតោងស្នែងអាសនៈទាំងពោលថា: សូមស្តេចស៊ូឡៃម៉ានស្បថឲ្យខ្ញុំនៅថ្ងៃនេះ ស្តេចនឹងមិនសម្លាប់ខ្ញុំដោយមុខដាវទេ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានគេទៅទូលសាឡូម៉ូនថា៖ «អ័ដូនីយ៉ាខ្លាចទ្រង់ ក៏បានទៅចាប់កាន់ស្នែងអាសនា ដោយពោលថា "សូមឲ្យព្រះបាទសាឡូម៉ូនស្បថនឹងទូលបង្គំនៅថ្ងៃនេះថា ទ្រង់មិនសម្លាប់ទូលបង្គំដោយដាវឡើយ"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានគេមកទូលព្រះបាទសាឡូម៉ូនថា៖ «សម្ដេចអដូនីយ៉ាភ័យខ្លាចព្រះករុណាណាស់ សម្ដេចបានរត់ទៅតោងស្នែងអាសនៈ ទាំងពោលថា: សូមព្រះបាទសាឡូម៉ូនស្បថឲ្យខ្ញុំនៅថ្ងៃនេះ ទ្រង់នឹងមិនសម្លាប់ខ្ញុំដោយមុខដាវទេ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានគេទៅទូលសាឡូម៉ូនថា មើល អ័ដូនីយ៉ាខ្លាចដល់ទ្រង់ ក៏បានទៅចាប់កាន់ស្នែងអាសនា ដោយពាក្យថា សូមឲ្យស្តេចសាឡូម៉ូនស្បថនឹងទូលបង្គំនៅថ្ងៃនេះថា ទ្រង់មិនសំឡាប់ទូលបង្គំជាខ្ញុំដោយដាវឡើយ |
សម្តេចអដូនីយ៉ាភ័យខ្លាចស្តេចស៊ូឡៃម៉ានយ៉ាងខ្លាំង គាត់ក៏ប្រញាប់រត់ទៅតោងស្នែងអាសនៈ។
ស្តេចស៊ូឡៃម៉ានប្រាប់ថា៖ «ប្រសិនបើគេប្រព្រឹត្តដូចមនុស្សដែលគួរឲ្យគោរពមែន សូម្បីតែសក់មួយសរសៃ ក៏មិនជ្រុះពីក្បាលគេដែរ។ ប៉ុន្តែ ប្រសិនបើគេមានចិត្តអាក្រក់នោះគេនឹងត្រូវស្លាប់!»។