ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 7:6 - អាល់គីតាប

ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​បើក​សិទ្ធិ​ឲ្យ​បង​ប្អូន មិន​មែន​ចង់​បង្គាប់​បង​ប្អូន​ទេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យ៉ាងណាមិញ ខ្ញុំ​និយាយ​សេចក្ដីនេះ​ទុកជា​ការយល់ស្រប មិនមែន​ជា​ការបញ្ជា​ទេ​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែខ្ញុំ​និយាយ​បែប​នេះ​ទុក​ជា​យោបល់​ មិន​មែន​ទុកជា​សេចក្ដី​បង្គាប់​ឡើយ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ខ្ញុំ​និយាយ​សេចក្តី​នេះ​ដោយ​អធ្យា‌ស្រ័យ​ទេ មិន​មែន​ដោយ​បង្គាប់​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​បើក​សិទ្ធិ​ឲ្យ​បងប្អូន មិន​មែន​ចង់​បង្គាប់​បងប្អូន​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែ ខ្ញុំ​និយាយ​សេចក្ដី​នេះ​ដោយ​អធ្យា‌ស្រ័យ​ទេ មិន​មែន​ដោយ​បង្គាប់​ឡើយ

សូមមើលជំពូក



១ កូរិន‌ថូស 7:6
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​សូម​បង្គាប់​អស់​អ្នក​ដែល​មាន​គូ​ស្រករ​ហើយ​ថា ភរិយា​មិន​ត្រូវ​ចាក​ចោល​ស្វាមី​របស់​ខ្លួន​ឡើយ (មិន​មែន​ខ្ញុំ​ទេ​ជា​អ្នក​បង្គាប់ គឺ​អ៊ីសា‌ជាអម្ចាស់​ទេ​តើ​ដែល​បង្គាប់)។


ចំពោះ​អ្នក​ឯ​ទៀតៗ (សេចក្ដី​នេះ​មិន​មែន​មក​ពី​អ៊ីសា‌ជាអម្ចាស់​ទេ គឺ​មក​ពី​ខ្ញុំ​ផ្ទាល់) ខ្ញុំ​សូម​ជម្រាប​ថា ប្រសិន​បើ​បង​ប្អូន​ណា​មាន​ភរិយា​ជា​អ្នក​មិន​ជឿ ហើយ​បើ​នាង​យល់​ព្រម​រស់​នៅ​ជា​មួយ កុំ​លែង​នាង​ឡើយ។


រីឯ​អ្នក​ដែល​មិន​ទាន់​មាន​គូ​ស្រករ ខ្ញុំ​ពុំ​បាន​ទទួល​បញ្ជា​អ្វី​ពី​អ៊ីសា‌ជាអម្ចាស់​ទេ ក៏​ប៉ុន្ដែ ខ្ញុំ​សូម​ជូន​យោបល់ ក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ដ ព្រោះ​អ៊ីសា‌ជាអម្ចាស់​មេត្ដា‌ករុណា​ចំពោះ​រូប​ខ្ញុំ។


ក៏​ប៉ុន្ដែ តាម​យោបល់​ខ្ញុំ ប្រសិន​បើ​នាង​មិន​យក​ប្ដី​ទៀត​ទេ​នោះ នាង​នឹង​បាន​សប្បាយ​ជាង។ ខ្ញុំ​និយាយ​ដូច្នេះ ព្រោះ​ខ្ញុំ​យល់​ថា ខ្ញុំ​ក៏​មាន​រស​របស់​អុលឡោះ​ជា​មួយ​ដែរ។


សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ ខ្ញុំ​មិន​និយាយ​ស្រប​តាម​អ៊ីសា‌ជាអម្ចាស់​ទេ គឺ​ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​លេលា​វិញ ដោយ​យល់​ឃើញ​ថា ខ្ញុំ​មាន​ហេតុ​នឹង​អួត​ខ្លួន​ប្រាកដ​មែន។


ខ្ញុំ​និយាយ​បែប​នេះ មិន​មែន​បញ្ជា​បង​ប្អូន​ទេ គឺ​ខ្ញុំ​គ្រាន់​តែ​ចង់​ស្ទង់​មើល​ចិត្ដ​ស្រឡាញ់​ដ៏​ស្មោះ​របស់​បង​ប្អូន ដោយ​និយាយ​អំពី​ការ​ខ្នះ‌ខ្នែង​របស់​អ្នក​ឯ​ទៀតៗ​ប៉ុណ្ណោះ