ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា មិនគួរធ្វើឲ្យមានឧបសគ្គដល់សាសន៍ដទៃ ដែលបានបែរចិត្ដវិលមករកអុលឡោះវិញនោះឡើយ
១ កូរិនថូស 7:18 - អាល់គីតាប នៅពេលអុលឡោះត្រាស់ហៅ បើអ្នកណាម្នាក់ខតាន់រួចហើយ មិនត្រូវលុបបំបាត់ការខតាន់នោះឡើយ បើមិនខតាន់នៅពេលទ្រង់ត្រាស់ហៅ ក៏មិនបាច់ខតាន់ដែរ។ ព្រះគម្ពីរខ្មែរសាកល តើអ្នកណាត្រូវបានត្រាស់ហៅក្រោយពីទទួលពិធីកាត់ស្បែករួចហើយ? កុំឲ្យអ្នកនោះលុបបំបាត់ស្នាមកាត់ស្បែកនោះឡើយ។ តើអ្នកណាត្រូវបានត្រាស់ហៅដោយមិនបានទទួលពិធីកាត់ស្បែក? កុំឲ្យអ្នកនោះទទួលពិធីកាត់ស្បែកឡើយ។ Khmer Christian Bible អ្នកណាដែលព្រះជាម្ចាស់ត្រាស់ហៅនៅពេលកាត់ស្បែករួចហើយ ចូរកុំឲ្យអ្នកនោះបំបាត់ស្នាមឡើយ រីឯអ្នកណាដែលព្រះជាម្ចាស់ត្រាស់ហៅនៅពេលមិនទាន់កាត់ស្បែក ចូរកុំឲ្យកាត់ស្បែកឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើព្រះអង្គត្រាស់ហៅអ្នកណាពេលកាត់ស្បែករួចហើយ អ្នកនោះមិនត្រូវលុបបំបាត់ស្នាមកាត់ស្បែកនោះឡើយ ហើយបើព្រះអង្គត្រាស់ហៅអ្នកណាដែលមិនបានកាត់ស្បែក អ្នកនោះក៏មិនត្រូវកាត់ស្បែកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលព្រះជាម្ចាស់ត្រាស់ហៅ បើអ្នកណាម្នាក់កាត់ស្បែក*រួចហើយ មិនត្រូវលុបបំបាត់ការកាត់ស្បែកនោះឡើយ បើមិនកាត់ស្បែកនៅពេលព្រះអង្គត្រាស់ហៅ ក៏មិនបាច់កាត់ស្បែកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើទ្រង់បានហៅអ្នកណាដែលកាត់ស្បែកហើយ កុំឲ្យអ្នកនោះត្រឡប់ដូចជាមិនកាត់ស្បែកវិញឡើយ បើទ្រង់ហៅអ្នកណាដែលមិនបានកាត់ស្បែក កុំឲ្យអ្នកនោះកាត់ស្បែកឲ្យសោះ |
ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា មិនគួរធ្វើឲ្យមានឧបសគ្គដល់សាសន៍ដទៃ ដែលបានបែរចិត្ដវិលមករកអុលឡោះវិញនោះឡើយ
យើងខ្ញុំបានទទួលដំណឹងថា មានពួកយើងខ្លះបាននាំឲ្យបងប្អូនជ្រួលច្របល់ មកពីពាក្យដែលគេនិយាយប្រាប់បងប្អូន បណ្ដាលឲ្យបងប្អូនមានកង្វល់ក្នុងចិត្ដ។ យើងខ្ញុំពុំបានចាត់អ្នកទាំងនោះឲ្យមកទេ។
រសអុលឡោះដ៏វិសុទ្ធ និងយើងខ្ញុំយល់ឃើញថា មិនគួរយកហ៊ូកុំណាផ្សេងទៀតដែលមិនចាំបាច់ មកបង្ខំបងប្អូនឲ្យប្រតិបត្ដិតាមឡើយ
ពេលនោះ មានបងប្អូនខ្លះខាងគណៈផារីស៊ីដែលជឿអ៊ីសា ក្រោកឈរឡើងពោលថា ត្រូវតែធ្វើពិធីខតាន់ឲ្យសាសន៍ដទៃ ហើយត្រូវបង្គាប់គេឲ្យប្រតិបត្ដិតាមហ៊ូកុំរបស់ណាពីម៉ូសាដែរ។
ប៉ុន្ដែ គេបានឮដំណឹងថា បងបានបង្រៀនជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងចំណោមសាសន៍ដទៃ មិនឲ្យប្រតិបត្ដិតាមគីតាបហ៊ូកុំរបស់ណាពីម៉ូសាទេ គឺឮថាបងប្រាប់គេមិនឲ្យធ្វើពិធីខតាន់កូនចៅ និងមិនឲ្យកាន់តាមទំនៀមទម្លាប់ផ្សេងៗឡើយ។
ដូច្នេះ លែងមានសាសន៍ក្រិក ឬសាសន៍យូដា ពួកខតាន ឬមិនខតាន់ មនុស្សព្រៃ ឬពួកព្នង និងលែងមានអ្នកងារ ឬអ្នកជាទៀតឡើយ ដ្បិតអាល់ម៉ាហ្សៀសបានបំពេញអ្វីៗទាំងអស់ ហើយគាត់សណ្ឋិតនៅក្នុងអ្វីៗទាំងអស់។