រីឯភរិយាណាដែលលែងស្វាមី ហើយទៅរៀបការនឹងបុរសម្នាក់ទៀត ស្ដ្រីនោះក៏បានប្រព្រឹត្ដអំពើផិតក្បត់ដែរ»។
១ កូរិនថូស 7:13 - អាល់គីតាប រីឯស្ដ្រីមានប្ដីជាអ្នកមិនជឿវិញ បើប្ដីយល់ព្រមរស់នៅជាមួយនាង នោះក៏មិនត្រូវលែងគេដែរ ព្រះគម្ពីរខ្មែរសាកល ដូចគ្នាដែរ ប្រសិនបើស្ត្រីណាម្នាក់មានប្ដីជាអ្នកមិនជឿ ហើយគាត់យល់ស្របនឹងរស់នៅជាមួយនាង នោះកុំលែងប្ដីឡើយ Khmer Christian Bible រីឯប្រពន្ធវិញ បើមានប្ដីដែលមិនជឿ ហើយបុរសនោះពេញចិត្ដរស់នៅជាមួយនាង ចូរកុំបោះបង់ប្ដីឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយបើស្ត្រីណាមានប្តីជាអ្នកមិនជឿវិញ តែគាត់ព្រមរស់នៅជាមួយ នោះក៏មិនត្រូវលែងគាត់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯស្ត្រីមានប្ដីជាអ្នកមិនជឿវិញ បើប្ដីយល់ព្រមរស់នៅជាមួយនាង នោះក៏មិនត្រូវលែងគេដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយស្ត្រីណាមានប្ដីដែលមិនជឿ តែព្រមនៅជាមួយនឹងនាង នោះក៏មិនត្រូវឲ្យនាងលះចោលគេដែរ |
រីឯភរិយាណាដែលលែងស្វាមី ហើយទៅរៀបការនឹងបុរសម្នាក់ទៀត ស្ដ្រីនោះក៏បានប្រព្រឹត្ដអំពើផិតក្បត់ដែរ»។
ចំពោះអ្នកឯទៀតៗ (សេចក្ដីនេះមិនមែនមកពីអ៊ីសាជាអម្ចាស់ទេ គឺមកពីខ្ញុំផ្ទាល់) ខ្ញុំសូមជម្រាបថា ប្រសិនបើបងប្អូនណាមានភរិយាជាអ្នកមិនជឿ ហើយបើនាងយល់ព្រមរស់នៅជាមួយ កុំលែងនាងឡើយ។
ដ្បិតអុលឡោះប្រោសប្ដីដែលមិនជឿ ឲ្យចូលរួមក្នុងប្រជាជនរបស់ទ្រង់តាមរយៈភរិយា ហើយទ្រង់ក៏ប្រោសភរិយាដែលមិនជឿ ឲ្យចូលរួមក្នុងប្រជាជនរបស់ទ្រង់ តាមរយៈប្ដីដែលជាអ្នកជឿនោះដែរ។ បើសេចក្ដីខាងលើនេះមិនពិត កូនចៅរបស់បងប្អូនមិនបរិសុទ្ធទេ!។ ក៏ប៉ុន្ដែតាមពិត អុលឡោះបានប្រោសក្មេងទាំងនោះ ឲ្យចូលរួមក្នុងប្រជាជនរបស់ទ្រង់រួចស្រេចទៅហើយ។