ដ្បិតបើមនុស្សស្លាប់មិនរស់ឡើងវិញទេ អាល់ម៉ាហ្សៀសក៏មិនរស់ឡើងវិញដែរ
ពោលគឺ ប្រសិនបើមនុស្សស្លាប់មិនត្រូវបានលើកឲ្យរស់ឡើងវិញ ព្រះគ្រីស្ទក៏មិនត្រូវបានលើកឲ្យរស់ឡើងវិញដែរ។
ដ្បិតបើពួកមនុស្សស្លាប់មិនរស់ឡើងវិញទេ នោះព្រះគ្រិស្ដក៏មិនបានរស់ឡើងវិញដែរ
ដ្បិតបើមនុស្សស្លាប់មិនរស់ឡើងវិញទេ នោះព្រះគ្រីស្ទក៏មិនបានរស់ឡើងវិញដែរ
ដ្បិតបើមនុស្សស្លាប់មិនរស់ឡើងវិញទេ ព្រះគ្រិស្តក៏មិនរស់ឡើងវិញដែរ
ដ្បិតបើសិនជាពួកស្លាប់មិនរស់ឡើងទេ នោះព្រះគ្រីស្ទក៏មិនបានរស់ឡើងដែរ
ប្រសិនបើរសរបស់អុលឡោះ ដែលបានប្រោសអ៊ីសាឲ្យបានរស់ឡើងវិញ សណ្ឋិតនៅក្នុងបងប្អូនមែននោះ អុលឡោះដែលបានប្រោសអាល់ម៉ាហ្សៀសឲ្យរស់ឡើងវិញ ទ្រង់ក៏នឹងប្រទានឲ្យរូបកាយរបស់បងប្អូន ដែលតែងតែស្លាប់នេះ មានជីវិតតាមរយៈរសអុលឡោះដែលសណ្ឋិតនៅក្នុងបងប្អូននោះដែរ។
បើដូច្នេះ បានសេចក្ដីថា យើងជាបន្ទាល់ក្លែងក្លាយ អំពីអុលឡោះដោយផ្ដល់សក្ខីភាពខុសថា អុលឡោះបានប្រោសអាល់ម៉ាហ្សៀសឲ្យរស់ឡើងវិញ។ ប៉ុន្ដែ ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេនោះ អុលឡោះក៏មិនបានប្រោសអាល់ម៉ាហ្សៀសឲ្យរស់ឡើងវិញដែរ
ហើយបើអាល់ម៉ាហ្សៀសមិនបានរស់ឡើងវិញទេ ជំនឿរបស់បងប្អូនគ្មានន័យអ្វីទាល់តែសោះ បងប្អូននៅតែជាប់បាបដដែល។
ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទាល់តែសោះ ហេតុដូចម្ដេចបានជាមានគេទទួលពិធីជ្រមុជទឹក សម្រាប់ពួកអ្នកដែលស្លាប់ទៅហើយដូច្នេះ តើគេទទួលពិធីជ្រមុជទឹក សម្រាប់អ្នកស្លាប់ទាំងនោះ បានប្រយោជន៍អ្វី?
គេបានបញ្ចុះសពអ៊ីសានៅក្នុងផ្នូរ ហើយគាត់បានរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមគីតាប។