អុលឡោះតាអាឡាមានបន្ទូលមកម៉ូសាថា៖ «ពួកមេដឹកនាំត្រូវយកជំនូនមួយថ្ងៃម្នាក់ មកជូនក្នុងពិធីសម្ពោធអាសនៈ»។
១ កូរិនថូស 14:40 - អាល់គីតាប ត្រូវធ្វើការទាំងអស់នេះ ដោយសមរម្យ និងដោយមានសណ្ដាប់ធ្នាប់។ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ការទាំងអស់ត្រូវតែធ្វើយ៉ាងត្រឹមត្រូវ និងដោយមានសណ្ដាប់ធ្នាប់៕ Khmer Christian Bible ចូរធ្វើការទាំងអស់ឲ្យបានសមរម្យ និងទៅតាមលំដាប់លំដោយចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែត្រូវធ្វើការទាំងអស់ដោយសមរម្យ ហើយដោយមានសណ្ដាប់ធ្នាប់ចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវធ្វើការទាំងអស់នេះ ដោយសមរម្យ និងដោយមានសណ្ដាប់ធ្នាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវតែធ្វើការទាំងអស់តាមបែបគួរសម ហើយដោយលំដាប់លំដោយផង។ |
អុលឡោះតាអាឡាមានបន្ទូលមកម៉ូសាថា៖ «ពួកមេដឹកនាំត្រូវយកជំនូនមួយថ្ងៃម្នាក់ មកជូនក្នុងពិធីសម្ពោធអាសនៈ»។
ត្រូវរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅក្នុងពេលថ្ងៃ គឺមិនស៊ីផឹកស្រវឹង មិនប្រព្រឹត្ដកាមតណ្ហាក្រៅតំរា មិនប្រាសចាកសីលធម៌ មិនឈ្លោះប្រកែក និងមិនច្រណែនឈ្នានីសគ្នា។
ប្រសិនបើអ្នកណាឃ្លាន អ្នកនោះត្រូវពិសាបាយពីផ្ទះឲ្យហើយទៅ ដើម្បីចៀសវាងកុំឲ្យការប្រជុំរបស់បងប្អូនទៅជាមានទោសទៅវិញ។ ចំពោះបញ្ហាឯទៀតៗ ខ្ញុំនឹងដោះស្រាយជូន នៅពេលខ្ញុំមកដល់។
ថ្វីដ្បិតតែរូបកាយខ្ញុំនៅឆ្ងាយពីបងប្អូន តែចិត្ដខ្ញុំនៅជាប់ជាមួយបងប្អូន ហើយខ្ញុំក៏មានអំណរដោយឃើញបងប្អូនមានសណ្ដាប់ធ្នាប់ និងមានជំនឿមាំមួនលើអាល់ម៉ាហ្សៀស។
ខ្ញុំបានទុកអ្នកឲ្យនៅកោះក្រែត ដើម្បីចាត់ចែងកិច្ចការដែលនៅសល់ ឲ្យមានរបៀបរៀបរយ និងតែងតាំងអះលីជំអះ នៅតាមក្រុងនីមួយៗដូចខ្ញុំបានផ្ដាំរួចហើយ