យើងក៏ដូច្នោះដែរ យើងមានគ្នាច្រើនរួមជារូបកាយតែមួយក្នុងកាយអាល់ម៉ាហ្សៀស ហើយម្នាក់ៗជាសរីរាង្គរបស់គ្នាទៅវិញទៅមក។
១ កូរិនថូស 10:17 - អាល់គីតាប មាននំបុ័ងតែមួយប៉ុណ្ណោះ ទោះបីយើងមានគ្នាច្រើនក្ដី ក៏យើងរួមគ្នាមកជារូបកាយតែមួយដែរ ព្រោះយើងទាំងអស់គ្នាបានទទួលចំណែកពីនំបុ័ងតែមួយ។ ព្រះគម្ពីរខ្មែរសាកល ដោយព្រោះមាននំប៉័ងមួយ យើងដែលមានគ្នាច្រើនក៏ជារូបកាយមួយ ដ្បិតយើងទាំងអស់គ្នាទទួលចំណែកពីនំប៉័ងមួយ។ Khmer Christian Bible ដោយព្រោះនំប៉័ងមានតែមួយ នោះយើងដែលមានគ្នាច្រើនក៏ជារូបកាយតែមួយដែរ ដ្បិតយើងទាំងអស់គ្នាបានទទួលចំណែកពីនំប៉័ងតែមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះមាននំបុ័ងតែមួយប៉ុណ្ណោះ ហើយយើងដែលមានគ្នាច្រើន គឺជារូបកាយតែមួយ ដ្បិតយើងទាំងអស់គ្នាទទួលទានពីដុំនំបុ័ងតែមួយនោះឯង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មាននំប៉័ងតែមួយប៉ុណ្ណោះ ទោះបីយើងមានគ្នាច្រើនក្ដី ក៏យើងរួមគ្នាមកជារូបកាយតែមួយដែរ ព្រោះយើងទាំងអស់គ្នាបានទទួលចំណែកពីនំប៉័ងតែមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតដែលមាននំបុ័ងតែ១ដុំនោះយ៉ាងណា ចំណែកពួកយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែ១យ៉ាងនោះដែរ ពីព្រោះយើងទាំងអស់គ្នាទទួលទានពីដុំនំបុ័ងតែមួយនោះឯង |
យើងក៏ដូច្នោះដែរ យើងមានគ្នាច្រើនរួមជារូបកាយតែមួយក្នុងកាយអាល់ម៉ាហ្សៀស ហើយម្នាក់ៗជាសរីរាង្គរបស់គ្នាទៅវិញទៅមក។
បងប្អូនមិនអាចលើកពែងរបស់អ៊ីសាជាអម្ចាស់ពិសាផង ហើយលើកពែងរបស់ពួកអ៊ីព្លេសពិសាផងបានទេ។ បងប្អូនក៏មិនអាចរួមតុជាមួយអ៊ីសាជាអម្ចាស់ផង ហើយរួមតុជាមួយពួកអ៊ីព្លេសផងបានដែរ។
អាល់ម៉ាហ្សៀសប្រៀបបានទៅនឹងរូបកាយមួយ ដែលចែកចេញជាច្រើនផ្នែក។ ទោះបីមានសរីរាង្គច្រើនយ៉ាងណាក៏ដោយ ក៏សរីរាង្គទាំងអស់ផ្សំគ្នាជារូបកាយតែមួយដែរ។
បងប្អូនជារូបកាយរបស់អាល់ម៉ាហ្សៀស ហើយម្នាក់ៗជាសរីរាង្គនៃរូបកាយនេះ តាមចំណែករៀងៗខ្លួន។
គឺថា ដោយសារដំណឹងល្អ សាសន៍ដទៃមានសិទ្ធិចូលរួមទទួលមត៌ក មានសិទ្ធិចូលរួមក្នុងរូបកាយតែមួយ និងមានសិទ្ធិទទួលពរ តាមបន្ទូលសន្យានៃអុលឡោះរួមជាមួយសាសន៍អ៊ីស្រអែល ក្នុងអាល់ម៉ាហ្សៀសអ៊ីសាដែរ។
គឺគាត់ហើយ ដែលធ្វើឲ្យរូបកាយទាំងមូលបានផ្គុំគ្នា និងភ្ជាប់គ្នាឡើងយ៉ាងមាំ ដោយសារសន្លាក់ឆ្អឹងទាំងប៉ុន្មានដែលបម្រើរូបកាយ តាមកំរិតសមត្ថភាពរបស់សរីរាង្គនីមួយៗ ដើម្បីឲ្យរូបកាយនោះចំរើន និងកសាងឡើង ក្នុងសេចក្ដីស្រឡាញ់។
ហេតុនេះ សូមបងប្អូនឈប់និយាយកុហកទៅ «ម្នាក់ៗត្រូវនិយាយតែសេចក្ដីពិតទៅកាន់បងប្អូនឯទៀតៗ ដ្បិតយើងជាសរីរាង្គរបស់គ្នាទៅវិញទៅមក។
រូបកាយមានតែមួយ ហើយរសអុលឡោះក៏មានតែមួយ ដូចអុលឡោះបានត្រាស់ហៅបងប្អូនឲ្យមានសេចក្ដីសង្ឃឹមតែមួយនោះដែរ។
គេមិននៅជាប់ជាមួយអាល់ម៉ាហ្សៀសជាក្បាលទេ គឺក្បាលនេះហើយ ដែលផ្គត់ផ្គង់ឲ្យរូបកាយទាំងមូលតភ្ជាប់គ្នាដោយសន្លាក់ឆ្អឹង និងសរសៃព្រមទាំងចំរើនឡើង តាមតែអុលឡោះប្រទានឲ្យ។
ដូច្នេះ លែងមានសាសន៍ក្រិក ឬសាសន៍យូដា ពួកខតាន ឬមិនខតាន់ មនុស្សព្រៃ ឬពួកព្នង និងលែងមានអ្នកងារ ឬអ្នកជាទៀតឡើយ ដ្បិតអាល់ម៉ាហ្សៀសបានបំពេញអ្វីៗទាំងអស់ ហើយគាត់សណ្ឋិតនៅក្នុងអ្វីៗទាំងអស់។
សូមឲ្យសេចក្ដីសុខសាន្ដរបស់អាល់ម៉ាហ្សៀស គ្រងរាជ្យនៅក្នុងចិត្ដបងប្អូន ព្រោះអុលឡោះបានត្រាស់ហៅបងប្អូនឲ្យមករួមគ្នាក្នុងរូបកាយតែមួយ ដើម្បីឲ្យបងប្អូនប្រកបដោយសេចក្ដីសុខសាន្ដ។ ត្រូវអរគុណទ្រង់ជានិច្ច។