ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 7:20 - អាល់គីតាប

ប្រសិន​បើ​អ្នក​ត្រូវ​ការ​ចំណាយ​អ្វី​ផ្សេង​ទៀត សម្រាប់​ម៉ាស្ជិទ​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក ចូរ​បើក​ពី​ឃ្លាំង​រាជ‌ទ្រព្យ​ទៅ​ចំណាយ​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​អ្វីៗ​ផ្សេង​ទៀត​ដែល​ត្រូវ​ការ​សម្រាប់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​លោក ដែល​ជា​បន្ទុក​របស់​លោក​ត្រូវ​ផ្គត់​ផ្គង់ លោក​អាច​បើក​ពី​ឃ្លាំង​រាជ​ទ្រព្យ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​លោក​ត្រូវ​ការ​ចំណាយ​អ្វី​ផ្សេង​ទៀត សម្រាប់​ព្រះ‌វិហារ​នៃ​ព្រះ​របស់​លោក ចូរ​បើក​ពី​ឃ្លាំង​រាជ‌ទ្រព្យ​ទៅ​ចំណាយ​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​របស់​អ្វី​ផ្សេង​ទៀត​ដែល​ខ្វះ​ខាត​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​អ្នក ដែល​អ្នក​ត្រូវ​ការ​បញ្ចេញ​ប្រាក់​ទិញ នោះ​ត្រូវ​បញ្ចេញ​យក​ពី​ឃ្លាំង​ហ្លួង​ចុះ

សូមមើលជំពូក



អែសរ៉ា 7:20
4 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ត្រូវ​រៀប​ថ្ម​ធំៗ​បី​ជួរ​ឆ្លាស់​គ្នា​នឹង​ឈើ​មួយ​ជួរ។ រីឯ​ប្រាក់​ចំណាយ​លើ​ការ​សង់ ត្រូវ​បើក​ពី​ឃ្លាំង​រាជ‌ទ្រព្យ។


ចំពោះ​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ដំណាក់​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក ដែល​គេ​បាន​ប្រគល់​ដល់​អ្នក​នោះ ចូរ​យក​ទៅ​ដាក់​ក្នុង​ម៉ាស្ជិទ​របស់​អុលឡោះនៅ​ក្រុង​យេរូ‌សាឡឹម។


ស្ដេច​បាន​តាក់‌តែង​ហ៊ូកុំ​មួយ​ផ្សេង​សម្រាប់​ក្រុម​តន្ត្រី ពួក​គេ​បំពេញ​មុខ‌ងារ​ប្រចាំ​ថ្ងៃ ស្រប​តាម​ហ៊ូកុំ​ដែល​បាន​កំណត់​ទុក។