ដំបងរបស់អ្នកណាចេញផ្កា គឺអ្នកនោះហើយដែលយើងបានជ្រើសរើស។ យើងនឹងបញ្ឈប់ជនជាតិអ៊ីស្រអែលលែងឲ្យរអ៊ូរទាំប្រឆាំងអ្នកទាំងពីរនៅចំពោះមុខយើងទៀត»។
អែសរ៉ា 2:62 - អាល់គីតាប អ្នកទាំងនោះរកនាមត្រកូលពូជពង្សរបស់ខ្លួនពុំឃើញទេ ដូច្នេះ គេចាត់ទុកអ្នកទាំងនោះមិនបរិសុទ្ធ ដែលពុំអាចបំពេញមុខងារជាអ៊ីមុាំបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងនេះបានស្វែងរកបញ្ជីជាតិរបស់ខ្លួន ក្នុងចំណោមអស់អ្នកដែលបានរាប់តាមពង្សាវតារ តែរកពុំឃើញ ដូច្នេះ គេចាត់ទុកអ្នកទាំងនោះថាមានសៅហ្មង ហើយត្រូវដកចេញពីការងារជាសង្ឃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះរកនាមត្រកូលពូជពង្សរបស់ខ្លួនពុំឃើញទេ ដូច្នេះ គេចាត់ទុកអ្នកទាំងនោះមិនបរិសុទ្ធ* ដែលពុំអាចបំពេញមុខងារជាបូជាចារ្យបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកទាំងនោះបានរកបញ្ជីជាតិរបស់ខ្លួន ក្នុងពួកអ្នកដែលបានរាប់តាមពង្សាវតារ តែរកមិនឃើញសោះឡើយ ដូច្នេះ គេត្រូវរាប់ទុកដូចជាមានសៅហ្មងហើយ ក៏ត្រូវបណ្តេញចេញពីការងារជាសង្ឃទៅ |
ដំបងរបស់អ្នកណាចេញផ្កា គឺអ្នកនោះហើយដែលយើងបានជ្រើសរើស។ យើងនឹងបញ្ឈប់ជនជាតិអ៊ីស្រអែលលែងឲ្យរអ៊ូរទាំប្រឆាំងអ្នកទាំងពីរនៅចំពោះមុខយើងទៀត»។
ចំណែកឯអ្នក និងកូនចៅរបស់អ្នកវិញ ត្រូវបំពេញមុខងារជាអ៊ីមុាំ គឺបម្រើការងារនៅអាសនៈ និងការងារក្នុងទីសក្ការៈដែលនៅខាងក្រោយវាំងនន។ យើងបានប្រគល់មុខងារជាអ៊ីមុាំនេះឲ្យអ្នករាល់គ្នា តែអ្នកក្រៅដែលចូលមកជិតយើង នឹងត្រូវទទួលទោសដល់ស្លាប់»។
ចូរតែងតាំងហារូន និងកូនប្រុសៗរបស់គាត់ ឲ្យបំពេញមុខងារជាអ៊ីមុាំ។ រីឯអ្នកផ្សេងដែលចូលមកជិតទីសក្ការៈនេះនឹងត្រូវទទួលទោសដល់ស្លាប់»។