នៅថ្ងៃទីពីរ អ្នកត្រូវយកពពែឈ្មោលដ៏ល្អឥតខ្ចោះមួយ មកជូនជាជំនូនរំដោះបាប ដើម្បីដកបាបចេញពីអាសនៈ ដូចបានជូនគោបា ដើម្បីដកបាបដែរ។
អេសេគាល 43:25 - អាល់គីតាប ក្នុងអំឡុងពេលប្រាំពីរថ្ងៃ អ្នកត្រូវយកពពែឈ្មោលមួយ គោស្ទាវឈ្មោលមួយ និងចៀមឈ្មោលមួយមកជូនរៀងរាល់ថ្ងៃ ជាជំនូនរំដោះបាប សត្វទាំងនោះត្រូវតែល្អឥតខ្ចោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅរវាងប្រាំពីរថ្ងៃ អ្នកត្រូវរៀបពពែឈ្មោលមួយសម្រាប់ជាតង្វាយលោះបាបរាល់ៗថ្ងៃ គេត្រូវរៀបគោឈ្មោលស្ទាវមួយ និងចៀមឈ្មោលល្អឥតខ្ចោះមួយពីហ្វូងសត្វដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងអំឡុងពេលប្រាំពីរថ្ងៃ អ្នកត្រូវយកពពែឈ្មោលមួយ គោស្ទាវឈ្មោលមួយ និងចៀមឈ្មោលមួយមកថ្វាយរៀងរាល់ថ្ងៃ ជាតង្វាយរំដោះបាប សត្វទាំងនោះត្រូវតែល្អឥតខ្ចោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅរវាង៧ថ្ងៃ នោះត្រូវឲ្យឯងរៀបពពែឈ្មោល១សំរាប់ជាដង្វាយលោះបាបរាល់ៗថ្ងៃ គេត្រូវរៀបគោឈ្មោលស្ទាវ១ នឹងចៀមឈ្មោលឥតខ្ចោះ១ពីហ្វូងសត្វដែរ |
នៅថ្ងៃទីពីរ អ្នកត្រូវយកពពែឈ្មោលដ៏ល្អឥតខ្ចោះមួយ មកជូនជាជំនូនរំដោះបាប ដើម្បីដកបាបចេញពីអាសនៈ ដូចបានជូនគោបា ដើម្បីដកបាបដែរ។
ក្នុងអំឡុងពេលប្រាំពីរថ្ងៃ ត្រូវធ្វើពិធីជម្រះអាសនៈឲ្យបានបរិសុទ្ធ និងសក្ការៈ។
អ្នករាល់គ្នាត្រូវនៅត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា អស់រយៈពេលប្រាំពីរថ្ងៃ មិនត្រូវចាកចេញពីទីនេះមុនថ្ងៃទីប្រាំពីរ ដែលជាថ្ងៃចុងក្រោយនៃពិធីតែងតាំងអ្នករាល់គ្នាឡើយ។
អ្នករាល់គ្នាត្រូវនៅត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា ទាំងយប់ ទាំងថ្ងៃ ក្នុងរយៈពេលប្រាំពីរថ្ងៃ។ ធ្វើដូច្នេះអ្នករាល់គ្នានៅបម្រើអុលឡោះតាអាឡាដោយមិនត្រូវស្លាប់ឡើយ។ នេះជាបញ្ជាដែលខ្ញុំបានទទួលពីទ្រង់»។