សម្តេចអដូនីយ៉ាភ័យខ្លាចស្តេចស៊ូឡៃម៉ានយ៉ាងខ្លាំង គាត់ក៏ប្រញាប់រត់ទៅតោងស្នែងអាសនៈ។
អេសេគាល 43:15 - អាល់គីតាប នៅផ្នែកខាងលើជាកន្លែងដុតគូរបាន មានកំពស់បួនហត្ថ ហើយមានស្នែងបួនឡើងទៅលើ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯជើងក្រានអាសនា មានបួនហត្ថ ហើយមានស្នែងបួនចេញពីអាសនាឡើងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅផ្នែកខាងលើជាកន្លែងដុតយញ្ញបូជា មានកម្ពស់បួនហត្ថ ហើយមានស្នែងបួនឡើងទៅលើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯប្រទាសអាសនា នោះមាន៤ហត្ថ ហើយមានស្នែង៤ចេញពីអាសនាឡើងទៅ |
សម្តេចអដូនីយ៉ាភ័យខ្លាចស្តេចស៊ូឡៃម៉ានយ៉ាងខ្លាំង គាត់ក៏ប្រញាប់រត់ទៅតោងស្នែងអាសនៈ។
ពេលលោកយ៉ូអាប់ជ្រាបដំណឹងនេះ គាត់រត់គេចខ្លួនទៅជំរំរបស់អុលឡោះតាអាឡា ហើយតោងស្នែងអាសនៈ។ ទោះបីគាត់មិនបានចូលរួមក្បត់ជាមួយសម្តេចអាប់សាឡុមពីមុនមែន តែពេលនេះ គាត់បានចូលដៃជាមួយសម្តេចអដូនីយ៉ា។
មានតែអុលឡោះតាអាឡាទេដែលជាម្ចាស់ដ៏ពិត តែមួយ ទ្រង់បំភ្លឺយើង ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែជាក្បួន រហូតដល់ជ្រុងអាសនៈរបស់អុលឡោះតាអាឡា!
ត្រូវធ្វើអាសនៈមួយ ពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងប្រាំហត្ថ និងកំពស់បីហត្ថ។
កងទ័ពដ៏ច្រើនឥតគណនា របស់ប្រជាជាតិទាំងឡាយដែលលើកគ្នាមក ច្បាំង ឡោមព័ទ្ធ និងចង់កំទេច យេរូសាឡឹមដែលជាអាសនៈរបស់អុលឡោះ មុខជាត្រូវបាត់សូន្យទៅវិញ ដូចគេយល់សប្ដិ និងដូចសុបិននិមិត្តនៅពេលយប់ដែរ។
ចូរយកឈាមទៅលាបលើស្នែងទាំងបួននៃអាសនៈ និងលាបផ្នែកកណ្ដាលទាំងបួនជ្រុង ព្រមទាំងលាបគែមដែលនៅជុំវិញ។ ធ្វើដូច្នេះ មានន័យថា អ្នកធ្វើឲ្យអាសនៈបានបរិសុទ្ធ និងសក្ការៈ។
កូនរបស់គាត់លើកឈាមសត្វជូនគាត់ ហើយគាត់ក៏ជ្រលក់ម្រាមដៃក្នុងឈាម រួចលាបលើស្នែងអាសនៈ។ បន្ទាប់មក គាត់ចាក់ឈាមដែលនៅសល់ ត្រង់ជើងអាសនៈ។