គេដាក់អាសនៈសម្រាប់ធ្វើគូរបានដុត នៅជិតទ្វារចូលជំរំសក្ការៈរបស់ជំរំជួបអុលឡោះតាអាឡា។ ធ្វើគូរបានដុត និងជំនូនម្សៅនៅលើអាសនៈនេះ ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
អេសេគាល 40:47 - អាល់គីតាប គាត់វាស់ទីលានដែលមានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយរយហត្ថ។ រីឯអាសនៈស្ថិតនៅមុខទីសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏វាស់ទីលានមានប្រវែងមួយរយហត្ថ ទទឹងមួយរយហត្ថ បួនជ្រុងស្មើ ហើយអាសនាក៏នៅពីមុខព្រះវិហារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកវាស់ទីលានដែលមានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយរយហត្ថ។ រីឯអាសនៈស្ថិតនៅមុខទីសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏វាស់ទីលានបានប្រវែង១០០ហត្ថ ទទឹង១០០ហត្ថ ៤ជ្រុងស្មើ ហើយអាសនាក៏នៅពីមុខព្រះវិហារ។ |
គេដាក់អាសនៈសម្រាប់ធ្វើគូរបានដុត នៅជិតទ្វារចូលជំរំសក្ការៈរបស់ជំរំជួបអុលឡោះតាអាឡា។ ធ្វើគូរបានដុត និងជំនូនម្សៅនៅលើអាសនៈនេះ ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
គាត់វាស់ពីមុខខ្លោងទ្វារខាងក្រោមរហូតដល់ទីលានខាងក្នុង គឺពីទិសខាងកើត រហូតដល់ទិសខាងជើង មានប្រវែងមួយរយហត្ថ។
នៅទីលានខាងក្នុងមានខ្លោងទ្វារមួយទៀត ដែលនៅទល់មុខខ្លោងទ្វារខាងជើង និងខ្លោងទ្វារខាងកើត។ គាត់វាស់ពីខ្លោងទ្វារមួយទៅខ្លោងទ្វារមួយទៀត ឃើញមានប្រវែងមួយរយហត្ថ។
ទីលានខាងក្នុងមានទ្វារមួយនៅខាងត្បូង។ គាត់វាស់ពីខ្លោងទ្វារមួយទៅខ្លោងទ្វារមួយទៀត នៅខាងត្បូងមានប្រវែងមួយរយហត្ថ។
បុរសនោះវាស់ម៉ាស្ជិទ ឃើញមានបណ្ដោយមួយរយហត្ថ។ ចំណែកឯធ្លាធំ អាគារ និងជញ្ជាំង ក៏មានបណ្ដោយមួយរយហត្ថដែរ។