ទីលានខាងក្នុងមានទ្វារមួយនៅខាងត្បូង។ គាត់វាស់ពីខ្លោងទ្វារមួយទៅខ្លោងទ្វារមួយទៀត នៅខាងត្បូងមានប្រវែងមួយរយហត្ថ។
អេសេគាល 40:35 - អាល់គីតាប គាត់នាំខ្ញុំទៅខ្លោងទ្វារខាងជើង ហើយវាស់ខ្លោងទ្វារឃើញមានទំហំដូចគ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកនាំខ្ញុំទៅឯទ្វារទិសខាងជើង ក៏វាស់ទ្វារនោះ មានទំហំត្រូវគ្នាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកនាំខ្ញុំទៅខ្លោងទ្វារខាងជើង ហើយវាស់ខ្លោងទ្វារឃើញមានទំហំដូចគ្នា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោកនាំខ្ញុំទៅឯទ្វារទិសខាងជើង ក៏វាស់ទ្វារនោះ មានទំហំត្រូវគ្នាដែរ |
ទីលានខាងក្នុងមានទ្វារមួយនៅខាងត្បូង។ គាត់វាស់ពីខ្លោងទ្វារមួយទៅខ្លោងទ្វារមួយទៀត នៅខាងត្បូងមានប្រវែងមួយរយហត្ថ។
បន្ទាប់មក គាត់នាំខ្ញុំចូលទៅទីលានខាងក្នុង តាមទ្វារខាងត្បូង។ គាត់វាស់ទ្វារខាងត្បូងមានទំហំដូចទ្វារឯទៀតៗ។
គាត់បាននាំខ្ញុំចូលទៅទីលានខាងក្នុង តាមខ្លោងទ្វារខាងកើត។ គាត់វាស់ខ្លោងទ្វារមានទំហំដូចគ្នា។
បន្ទាប់មក គាត់នាំខ្ញុំទៅខ្លោងទ្វារខាងជើង គឺខាងមុខម៉ាស្ជិទ។ ខ្ញុំក្រឡេកមើលទៅឃើញសិរីរុងរឿងរបស់អុលឡោះតាអាឡា នៅពាសពេញក្នុងម៉ាស្ជិទរបស់ទ្រង់ ខ្ញុំក៏ក្រាបចុះ អោនមុខដល់ដី។
បុរសនោះនាំខ្ញុំចេញពីទីលានតាមខ្លោងទ្វារខាងជើង ហើយនាំខ្ញុំដើរវាងម៉ាស្ជិទ រហូតដល់ខាងក្រៅទ្វារខាងកើត។ នៅទីនោះទឹកក៏ហូរចេញពីខាងស្ដាំមកដែរ។