ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 38:12 - អាល់គីតាប

ខ្ញុំ​នឹង​រឹប​អូស​យក​ជយ‌ភ័ណ្ឌ​របស់​ពួក​គេ ខ្ញុំ​នឹង​ចាប់​យក​ស្រុក​ដែល​ពី​មុន​ជា​គំនរ​បាក់​បែក តែ​ឥឡូវ​នេះ មាន​ប្រជា‌ជន​រស់​នៅ គឺ​ប្រជា‌ជន​ដែល​ចាក​ចេញ​ពី​ចំណោម​ប្រជា‌ជាតិ​នានា ពួក​គេ​មាន​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ ហើយ​រស់​នៅ​ចំ​កណ្ដាល​ផែនដី”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដើម្បី​នឹង​ចាប់​យកជ័យ‌ភណ្ឌ និង​រំពា ហើយ​ត្រឡប់​ទៅ​ទាស់​នឹង​កន្លែង​បាក់​បែក ដែល​មាន​មនុស្ស​រស់​នៅ​ឡើង​វិញ ហើយ​ទាស់​នឹង​បណ្ដា​មនុស្ស ដែល​បាន​ប្រមូល​ចេញ​ពី​គ្រប់​ទាំង​សាសន៍ ជា​ពួក​អ្នក​ដែល​ចម្រើន​បាន​ហ្វូង​សត្វ និង​ទ្រព្យ‌សម្បត្តិ ក៏​នៅ​ចំ​កណ្ដាល​ផែន‌ដី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​នឹង​រឹប​អូស​យក​ជយ‌ភណ្ឌ​របស់​ពួក​គេ ខ្ញុំ​នឹង​ចាប់​យក​ស្រុក​ដែល​ពី​មុន​ជា​គំនរ​បាក់​បែក តែ​ឥឡូវ​នេះ មាន​ប្រជា‌ជន​រស់​នៅ គឺ​ប្រជា‌ជន​ដែល​ចាក​ចេញ​ពី​ចំណោម​ប្រជា‌ជាតិ​នានា ពួក​គេ​មាន​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ ហើយ​រស់​នៅ​ចំ​កណ្ដាល​ផែនដី”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដើម្បី​នឹង​ចាប់​យក​របឹបនឹង​រំពា ហើយ​ត្រឡប់​ដៃ​ទៅ​ទាស់​នឹង​ទី​ខូច​បង់ ដែល​មាន​មនុស្ស​អាស្រ័យ​នៅ​ឡើង​វិញ ហើយ​ទាស់​នឹង​បណ្តា​មនុស្ស ដែល​បាន​ប្រមូល​ចេញ​ពី​គ្រប់​ទាំង​សាសន៍ ជា​ពួក​អ្នក​ដែល​ចំរើន​បាន​ហ្វូង​សត្វ នឹង​ទ្រព្យ​សម្បត្តិ ក៏​នៅ​ចំ​កណ្តាល​ផែនដី

សូមមើលជំពូក



អេ‌សេ‌គាល 38:12
14 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ចាត់​ជន‌ជាតិ​អាស្ស៊ីរី​ឲ្យ​ទៅ​ធ្វើ​ទោស ប្រជា‌ជាតិ​ទមិឡ យើង​នឹង​នាំ​ពួក​គេ​ទៅ​វាយ​ប្រហារ​ប្រជា‌ជន ដែល​បាន​បង្ក​ឲ្យ​យើង​មាន​កំហឹង ពួក​គេ​នឹង​ប្លន់ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ហើយ​ជាន់​ឈ្លី​ប្រជា‌ជាតិ​នេះ ដូច​គេ​ដើរ​ជាន់​ភក់​នៅ​តាម​ផ្លូវ។


ហេតុ​នេះ អស់​អ្នក​ដែល​លេប​ត្របាក់​អ្នក មុខ​ជា​ត្រូវ​គេ​លេប​ត្របាក់​វិញ បច្ចា‌មិត្ត​របស់​អ្នក​នឹង​ជាប់​ជា​ឈ្លើយ ទាំង​អស់​គ្នា។ អស់​អ្នក​ដែល​កំទេច​អ្នក នឹង​ត្រូវ​គេ​កំទេច​វិញ យើង​នឹង​ធ្វើ​ឲ្យ​ពួក​ដែល​ប្លន់​អ្នក ត្រូវ​គេ​ប្លន់​វិញ​ដែរ។


ហេតុ​នេះ យើង​ប្រកាស​ក្នុង​នាម​យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ថា យើង​ប្រគល់​ស្រុក​អេស៊ីប​ឲ្យ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ នេប៊ូ‌ក្នេសា​នឹង​នាំ​យក​ទ្រព្យ​សម្បត្តិ​ស្រុក​អេស៊ីប​ទៅ​ស្រុក​របស់​ខ្លួន ស្ដេច​នេះ​នឹង​រឹប​អូស​យក​ទាំង​អស់ ឥត​ទុក​ឲ្យ​នៅ​សល់​អ្វី​ឡើយ។ ស្ដេច​នឹង​យក​ជយ‌ភ័ណ្ឌ​ធ្វើ​ជា​បៀវត្សរ៍​ចែក​ឲ្យ​កង‌ទ័ព​របស់​ខ្លួន។


នៅ​ពេល​អនាគត គឺ​នៅ​គ្រា​ចុង​ក្រោយ​បំផុត យើង​នឹង​ចាត់​អ្នក​ឲ្យ​ចេញ​ទៅ​ច្បាំង​យក​ស្រុក​អ៊ីស្រ‌អែល។ ប្រជា‌ជន​នៅ​ស្រុក​នោះ​បាន​គេច​ផុត​ពី​មុខ​ដាវ ហើយ​ចាក​ចេញ​ពី​ចំណោម​ប្រជា‌ជាតិ​ជា​ច្រើន មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​ភ្នំ​នានា​នៃ​ស្រុក​អ៊ីស្រ‌អែល ជា​កន្លែង​ដ៏​ស្ងាត់​ជ្រងំ​យូរ​ឆ្នាំ​មក​ហើយ។ ក្រោយ​ពេល​ចាក​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​នានា​មក ពួក​គេ​រស់​នៅ​យ៉ាង​សុខ‌សាន្ត​ទាំង​អស់​គ្នា​ក្នុង​ស្រុក​របស់​ខ្លួន។


យើង​នឹង​ដក​ប្រជា‌ជន​ទាំង​អស់ ចេញ​ពី​ក្រុង​អាស‌ដូឌ ព្រម​ទាំង​ដក​អ្នក​កាន់​កាប់​អំណាច ចេញ​ពី​ក្រុង​អាស្កា‌ឡូន។ យើង​នឹង​ប្រហារ​ក្រុង​អេក្រុន ហើយ​អ្នក​ស្រុក​ភីលី‌ស្ទីន​ដែល​នៅ​សេស‌សល់ នឹង​ត្រូវ​វិនាស» នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


ពេល​នោះ ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ពោល​ឡើង​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ! តើ​ដល់​ពេល​ណា​ទើប​ទ្រង់​អាណិត​មេត្តា​ក្រុង​យេរូ‌សាឡឹម និង​ក្រុង​ឯ​ទៀតៗ​ក្នុង​ស្រុក​យូដា? ទ្រង់​ខឹង​នឹង​ក្រុង​ទាំង​នេះ​អស់​រយៈ​ពេល​ចិត‌សិប​ឆ្នាំ​ហើយ»។


ចូរ​ប្រកាស​ទៀត​ថា «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ដូច​ត​ទៅ​នេះ: ក្រុង​នានា​របស់​យើង​នឹង​មាន​ភោគ​ទ្រព្យ​ហូរ‌ហៀរ​ឡើង​វិញ។ យើង​នឹង​សំរាល​ទុក្ខ​ក្រុង​ស៊ីយ៉ូន​សា​ជា​ថ្មី ហើយ​យើង​ជ្រើស​រើស​ក្រុង​យេរូ‌សាឡឹម​ដូច​ពី​មុន»។


«ដាវ​អើយ ចូរ​ភ្ញាក់​ឡើង​ប្រហារ​អ្នក​គង្វាល ដែល​យើង​បាន​តែង‌តាំង។ ចូរ​ប្រហារ​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​យើង! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។ ចូរ​វាយ​សម្លាប់​អ្នក​គង្វាល ហើយ​ចៀម​នៅ​ក្នុង​ហ្វូង​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ! បន្ទាប់​មក យើង​នឹង​បែរ​ទៅ​វាយ​ចៀម​តូចៗ។


លោក​កាអាល​ក៏​ពោល​ទៀត​ថា៖ «មើល​ន៎ គឺ​ពិត​ជា​មាន​មនុស្ស​ចុះ​ពី​ភ្នំ​ដែល​នៅ​កណ្តាល​នោះ​មែន ហើយ​ក៏​មាន​មួយ​ក្រុម​ទៀត​មក​តាម​ផ្លូវ​ដើម​ជ្រៃ​របស់​ពួក​ហោរា​ដែរ»។