ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 36:23 - អាល់គីតាប

យើង​នឹង​សំដែង​អំណាច​ឲ្យ​ប្រជា‌ជាតិ​នានា​ស្គាល់​នាម​ដ៏‌វិសុទ្ធ​របស់​យើង គឺ​នាម​ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់‌បង្អោន​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​នោះ។ ពេល​ណា​យើង​សំដែង​ភាព​វិសុទ្ធ​របស់​យើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឲ្យ​ប្រជា‌ជាតិ​ទាំង​នោះ​ឃើញ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​នឹង​ញែក​ឈ្មោះ​ដ៏​ធំ​របស់​យើង ដែល​ត្រូវ​បង្អាប់​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់​នៅ​ក្នុង​ពួក​គេ ជា​បរិសុទ្ធ​ដែរ នោះ​ពួក​សាសន៍​ដទៃ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​យើង​បាន​ញែក​ជា​បរិសុទ្ធ​ក្នុង​ពួក​អ្នក នៅ​ចំពោះ​ភ្នែក​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​សម្តែង​បារមី​ឲ្យ​ប្រជា‌ជាតិ​នានា​ស្គាល់​នាម​ដ៏វិសុទ្ធ*​របស់​យើង គឺ​នាម​ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់‌បង្អោន​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​នោះ។ ពេល​ណា​យើង​សម្តែង​ភាព​វិសុទ្ធ​របស់​យើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឲ្យ​ប្រជា‌ជាតិ​ទាំង​នោះ​ឃើញ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ​ក៏​នឹង​ញែក​ឈ្មោះ​ដ៏​ជា​ធំ​របស់​អញ ដែល​ត្រូវ​បង្អាប់​នៅ​កណ្តាល​អស់​ទាំង​សាសន៍ គឺ​ដែល​ឯង​រាល់​គ្នា​បាន​បង្អាប់ នៅ​ក្នុង​ពួក​គេ ចេញ​ជា​បរិសុទ្ធ​ដែរ នោះ​ពួក​សាសន៍​ដទៃ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​បាន​ញែក​ជា​បរិសុទ្ធ​ក្នុង​ពួក​ឯង នៅ​ចំពោះ​ភ្នែក​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

សូមមើលជំពូក



អេ‌សេ‌គាល 36:23
26 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា «ចូរ​ឈប់​ច្បាំង ចូរ​ដឹង​ថា យើង​នេះ​ហើយ​ជា​អុលឡោះ យើង​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នានា ហើយ​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល»។


ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ​សូម​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​សានហេ‌រីប​ផង ដើម្បី​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ដឹង​ថា មាន​តែអុលឡោះ‌តាអាឡា​ប៉ុណ្ណោះ​ដែល​ជា​ម្ចាស់!»។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​សំដែង ភាព​ថ្កុំ‌ថ្កើង​របស់​ទ្រង់ ដោយ​វិនិច្ឆ័យ​ទោស​ពួក​គេ អុលឡោះ​ដ៏‌វិសុទ្ធ​នឹង​សំដែង​ភាព​វិសុទ្ធ​របស់​ទ្រង់ ដោយ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត។


ឥឡូវ​នេះ តើ​យើង​ទទួល​ផល​អ្វី? - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា - គេ​យក​ប្រជា‌ជន​របស់​យើង​ទៅ​ដោយ​មិន​បង់​ថ្លៃ ជន​កំណាច​ទាំង​នោះ​ស្រែក​ជយ‌ឃោស -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា - គេ​នាំ​គ្នា​ប្រមាថ​នាម​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ។


កាល​យើង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ កាល​យើង​ប្រមូល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក ដែល​យើង​បំបែក​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នៅ​នោះ​មក​វិញ យើង​ពេញ​ចិត្ត​នឹង​ទទួល​អ្នក​រាល់​គ្នា ព្រម​ទាំង​ទទួល​គូរបាន​ដ៏​មាន​ក្លិន​ឈ្ងុយ‌ឈ្ងប់។ ពេល​នោះ យើង​នឹង​សំដែង​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ​ថា យើង​ជា​ម្ចាស់​ដ៏‌វិសុទ្ធ ដោយ​យើង​ប្រណី​សន្ដោស​អ្នក​រាល់​គ្នា។


ពេល​យើង​នាំ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រ‌អែល​វិញ គឺ​ទឹក​ដី​ដែល​យើង​បាន​លើក​ដៃ​សច្ចា​ថា ប្រគល់​ឲ្យ​ដូនតា​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន។


ត្រូវ​ពោល​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: ក្រុង​ស៊ីដូន​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ! យើង​នឹង​ទទួល​សិរី‌រុង‌រឿង​នៅ​ក្នុង​អ្នក។ ពេល​ណា​យើង​សម្រេច​ការ​វិនិច្ឆ័យ​ទោស​ក្រុង​នេះ​ហើយ មនុស្ស‌ម្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា ហើយ​យើង​នឹង​សំដែង​ឲ្យ​អ្នក​ក្រុង​នេះ​ឃើញ​ថា យើង​ជា​ម្ចាស់​ដ៏‌វិសុទ្ធ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «នៅ​ពេល​យើង​ប្រមូល​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​យើង​បាន​កំចាត់‌កំចាយ ទៅ​ក្នុង​ចំណោម​សាសន៍​ទាំង‌ឡាយ​នោះ​មក​វិញ យើង​នឹង​សំដែង​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ​ថា យើង​ជា​ម្ចាស់​ដ៏‌វិសុទ្ធ។ ពួក​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន គឺ​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​ឲ្យ​យ៉ាកកូប ជា​អ្នក​បម្រើ​របស់​យើង។


ដូច​ជា​ពពក​គ្រប​បាំង​ពី​លើ​ស្រុក​វាយ​ប្រហារ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​មាន នៅ​គ្រា​អវសាន‌កាល​នៃ​ពិភព​លោក។ កុក​អើយ យើង​នឹង​នាំ​អ្នក​មក​វាយ​លុក​ស្រុក​របស់​យើង។ ពេល​ណា​យើង​បង្ហាញ​ភាព​ដ៏‌វិសុទ្ធ​របស់​យើង តាម​រយៈ​អ្នក នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ នោះ​ពួក​គេ​នឹង​ស្គាល់​យើង»។


យើង​នឹង​សំដែង​សិរី‌រុង‌រឿង​របស់​យើង​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ហើយ​ប្រជា‌ជាតិ​ទាំង​អស់​នឹង​ឃើញ​ថា​យើង​វិនិច្ឆ័យ​ទោស​ពួក​គេ ដោយ​ដៃ​របស់​យើង​ផ្ទាល់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​នឹង​ស្ដារ​ស្រុក​យូដា​ឡើង​វិញ យើង​នឹង​មាន​ចិត្ត​អាណិត​អាសូរ​ដល់​កូន​ចៅ​អ៊ីស្រ‌អែល​ទាំង​មូល ហើយ​យើង​មិន​ទុក​ឲ្យ​នាម​ដ៏‌វិសុទ្ធ​របស់​យើង​នៅ​អាប់‌អោន​ដូច្នេះ​ឡើយ។


យើង​នឹង​សំដែង​ភាព​វិសុទ្ធ​របស់​យើង​តាម​រយៈ​ពួក​គេ នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង​អស់ ដោយ​នាំ​ពួក​គេ​ចាក​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​នានា និង​ប្រមូល​ពួក​គេ​ពី​ស្រុក​របស់​ខ្មាំង​សត្រូវ​មក​វិញ។


ពេល​នោះ មនុស្ស‌ម្នា​នឹង​ដឹង​ថា យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ យើង​បាន​បំបរ‌បង់​ពួក​គេ ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ហើយ​យើង​ក៏​បាន​ប្រមូល​ផ្ដុំ​ពួក​គេ ឲ្យ​មក​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ​ដែរ គឺ​យើង​មិន​បោះ​បង់​ចោល​នរណា​ម្នាក់​ក្នុង​ស្រុក​ដទៃ​ឡើយ។


យើង​នឹង​ធ្វើ​ឲ្យ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​យើង ស្គាល់​នាម​ដ៏‌វិសុទ្ធ​របស់​យើង ហើយ​យើង​មិន​ឲ្យ​ពួក​គេ​ប្រមាថ​នាម​ដ៏‌វិសុទ្ធ​របស់​យើង​ទៀត​ឡើយ។ ប្រជា‌ជាតិ​នានា​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។


ស្តេច​មាន​ប្រសាសន៍​មក​ដានី‌យ៉ែល​ថា៖ «អុលឡោះ​ជា​ម្ចាស់​របស់​អស់​លោក​ពិត​ជា​ម្ចាស់​លើ​ព្រះ​នានា និង​ជា​ម្ចាស់​លើ​ស្តេច​នានា​មែន! មាន​តែ​ទ្រង់​ទេ​ដែល​សំដែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ទាំង‌ឡាយ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រក​ឃើញ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ»។


រីឯ​បង​ប្អូន​វិញបង​ប្អូន​ជា​ពូជ​សាសន៍​ដែល​ទ្រង់​បាន​ជ្រើស​រើស ជា​ក្រុម​អ៊ីមុាំ​របស់​ស្តេច ជា​ជាតិ​សាសន៍​បរិសុទ្ធ ជា​ប្រជា‌រាស្ដ្រ​ដែល​អុលឡោះ​បាន​យក​មក​ធ្វើ​ជា​កម្ម‌សិទ្ធិ​ផ្ទាល់​របស់​ទ្រង់ ដើម្បី​ឲ្យ​បង​ប្អូន​ប្រកាស​ដំណឹង​អំពី​ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ដែល​បាន​ហៅ​បង​ប្អូន​ឲ្យ​ចេញ​ពី​ទី​ងងឹត មក​កាន់​ពន្លឺ​ដ៏​រុង‌រឿង​របស់​ទ្រង់។


តែ​ត្រូវ​ទុក​ឲ្យ​អាល់ម៉ា‌ហ្សៀស​ជា‌អម្ចាស់​សំដែង​អំណាច ក្នុង​ចិត្ដ​គំនិត​របស់​បង​ប្អូន​វិញ។ ត្រូវ​ប្រុង​ប្រៀប​ខ្លួន​ឆ្លើយ​តទល់​នឹង​អស់​អ្នក​ដែល​សាក​សួរ​អំពី​សេចក្ដី​សង្ឃឹម​របស់​បង​ប្អូន​នោះ​ជា‌និច្ច