ត្រូវប្រើប្រេងនោះសម្រាប់លាបជំរំជួបអុលឡោះតាអាឡា និងហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា
អេសេគាល 28:14 - អាល់គីតាប អ្នកជាម៉ាឡាអ៊ីកាត់ត្រដាងស្លាប ដែលយើងបានតែងតាំងឲ្យការពារ យើងបានដាក់អ្នកនៅលើភ្នំរបស់យើង អ្នកដើរនៅកណ្ដាលថ្មដ៏ភ្លឺផ្លេក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកជាចេរូប៊ីនដែលបានចាក់ប្រេងតាំងឡើង ជាអ្នកគ្របបាំង គឺយើងបានតាំងអ្នកឡើង ឲ្យអ្នកបាននៅលើភ្នំបរិសុទ្ធរបស់ព្រះ អ្នកក៏បានដើរទៅមកនៅកណ្ដាលថ្មភ្លឺចាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកជាចេរូប៊ីន*ត្រដាងស្លាប ដែលយើងបានតែងតាំងឲ្យការពារ យើងបានដាក់អ្នកនៅលើភ្នំរបស់យើង អ្នកដើរនៅកណ្ដាលថ្មដ៏ភ្លឺផ្លេក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងជាចេរូប៊ីនដែលបានចាក់ប្រេងតាំងឡើងជាអ្នកគ្របបាំង គឺអញបានតាំងឯងឡើង ឲ្យឯងបាននៅលើភ្នំបរិសុទ្ធរបស់ព្រះ ឯងក៏បានដើរទៅមកនៅកណ្តាលថ្មភ្លឺចាំង |
ត្រូវប្រើប្រេងនោះសម្រាប់លាបជំរំជួបអុលឡោះតាអាឡា និងហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា
ចូរយកប្រេងសម្រាប់ពិធីលាបប្រេងមក រួចធ្វើពិធីលាបប្រេងលើជំរំសក្ការៈ និងអ្វីៗទាំងអស់នៅក្នុងនោះ។ ចូរញែកជំរំសក្ការៈ និងគ្រឿងបរិក្ខារទាំងអស់ជាសក្ការៈ នោះជំរំសក្ការៈនឹងទៅជាសក្ការៈ។
យើងបានតាំងអ្នកជាស្តេច ដើម្បីឲ្យអ្នកឃើញអំណាចរបស់យើង ហើយឲ្យកិត្តិនាមរបស់យើង បានឮខ្ចូរខ្ចាយពាសពេញលើផែនដីទាំងមូល។
មិនដែលមានពូថៅណាអួតខ្លួនថា ប្រសើរជាងអ្នកដែលប្រើវាទេ ហើយរណារក៏មិនដែលអួតបំប៉ោង ជំទាស់នឹងអ្នកដែលប្រើវាដែរ។ មិនដែលមានព្រនង់ណាបញ្ជាទៅដៃ ដែលកាន់វា ឲ្យកំរើកឡើយ ហើយក៏មិនដែលមានដំបងណាកាន់ អ្នកដែលប្រើវាដែរ!
យើងចាត់ជនជាតិអាស្ស៊ីរីឲ្យទៅធ្វើទោស ប្រជាជាតិទមិឡ យើងនឹងនាំពួកគេទៅវាយប្រហារប្រជាជន ដែលបានបង្កឲ្យយើងមានកំហឹង ពួកគេនឹងប្លន់ រឹបអូសយកទ្រព្យសម្បត្តិ ហើយជាន់ឈ្លីប្រជាជាតិនេះ ដូចគេដើរជាន់ភក់នៅតាមផ្លូវ។
ម្ដេចក៏អុលឡោះខឹងខ្លាំងដូច្នេះ! ទ្រង់ធ្វើឲ្យពពកអាប់អួរ គ្របបាំងលើក្រុងស៊ីយ៉ូន ទ្រង់ធ្វើឲ្យភាពថ្កុំថ្កើងរបស់អ៊ីស្រអែល ធ្លាក់ពីលើមេឃចុះមកផែនដី! នៅថ្ងៃទ្រង់ខឹង ទ្រង់មិននឹកឃើញថា ក្រុងស៊ីយ៉ូនជា កំណល់កល់ជើងរបស់ទ្រង់ទេ។
សិរីរុងរឿងរបស់អុលឡោះតាអាឡាអណ្ដែតឡើងពីមាត់ទ្វារដំណាក់ ទៅសណ្ឋិតលើពួកម៉ាឡាអ៊ីកាត់មានស្លាប។
ដ្បិតជនជាតិអ៊ីស្រអែលទាំងមូលដែលរស់នៅក្នុងស្រុក នឹងគោរពបម្រើយើងនៅលើភ្នំដ៏វិសុទ្ធរបស់យើង គឺភ្នំដ៏ខ្ពស់នៅស្រុកអ៊ីស្រអែល - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ យើងពេញចិត្តនឹងទទួលអ្នករាល់គ្នានៅលើភ្នំនោះ ព្រមទាំងទទួលជំនូនផលដំបូង និងអ្វីៗផ្សេងទៀតដែលអ្នករាល់គ្នាញែកទុកសម្រាប់យើង។
អ្នកស្ថិតនៅស្រុកអេដែន ក្នុងឧទ្យានរបស់អុលឡោះដែលមានត្បូងគ្រប់មុខជាជញ្ជាំង គឺត្បូងទទឹម ត្បូងជម្ពូរ័ត្ន ត្បូងពេជ្រ ត្បូងប៊ុតលឿង ត្បូងដៃរគៀម ត្បូងមណីរ័ត្ន ត្បូងកណ្ដៀង ត្បូងនិលរ័ត្ន មរកត និងមាស។ មានស្គរ និងខ្លុយ នៅចាំលេងកំដរអ្នកជាស្រេច តាំងតែពីថ្ងៃដែលអ្នកកើតម៉្លេះ។
«កូនមនុស្សអើយ ចូរប្រាប់ស្ដេចក្រុងទីរ៉ុសថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: អ្នកមានចិត្តព្រហើនណាស់ អ្នកហ៊ានថ្លែងថា “ខ្ញុំជាព្រះ! ខ្ញុំនៅលើបល្ល័ង្ករបស់ព្រះដែលស្ថិតនៅកណ្ដាលសមុទ្រ!”។ តាមពិត អ្នកជាមនុស្សសោះ គឺមិនមែនជាព្រះទេ តែអ្នកលើកខ្លួនឯងស្មើនឹងព្រះរបស់ខ្លួន។
មនុស្សទាំងអស់នៅផែនដីដូចជាគ្មានតម្លៃអ្វីសោះ។ ទ្រង់ប្រព្រឹត្តចំពោះពួកម៉ាឡាអ៊ីកាត់ និងចំពោះមនុស្សលោក តាមបំណងរបស់ទ្រង់ គ្មាននរណាម្នាក់អាចប្រឆាំងនឹងកិច្ចការរបស់ទ្រង់ ដោយពោលថា “ម្ដេចក៏ទ្រង់ធ្វើដូច្នេះ?” បានឡើយ។
លោកមានប្រសាសន៍ដូច្នេះ មិនមែនផុសចេញពីគំនិតខ្លួនឯងផ្ទាល់ឡើយ គឺក្នុងឋានៈជាមូស្ទីនៅឆ្នាំនោះ លោកបានទាយថា អ៊ីសាត្រូវស្លាប់ ដើម្បីជាប្រយោជន៍ដល់សាសន៍យូដា
មេប្រឆាំងនោះលើកខ្លួនឡើងខ្ពស់លើសអ្វីៗទាំងអស់ ដែលមនុស្សលោកគោរពថ្វាយបង្គំទុកជាព្រះ គឺរហូតដល់ទៅហ៊ានអង្គុយនៅក្នុងទីសក្ការៈរបស់អុលឡោះ ហើយប្រកាសខ្លួនឯងថា ជាអុលឡោះថែមទៀតផង។
គេពោលថា “វេទនាហើយ! វេទនាហើយមហានគរដែលមានសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯក ក្រណាត់ពណ៌ស្វាយ និងពណ៌ក្រហមឆ្អិនឆ្អៅ ព្រមទាំងពាក់មាសត្បូង និងពេជ្រតុបតែងខ្លួន!
ក្នុងនិមិត្ដហេតុអស្ចារ្យដែលខ្ញុំបានឃើញនោះ មានសេះ និងពលទាហានដែលជិះពីលើវា ពាក់អាវក្រោះពណ៌ក្រហមដូចភ្លើង ពណ៌បៃតងខ្ចី និងពណ៌លឿងដូចស្ពាន់ធ័រ។ រីឯក្បាលសេះវិញមានរាងដូចជាក្បាលសឹង្ហ ហើយមានភ្លើង ផ្សែង និងស្ពាន់ធ័រចេញពីមាត់វាមកផង។