អាវវែងរបស់ស្តេចក្រអូបទៅដោយ ក្លិនប្រេងទេព្វិរូ និងខ្លឹមចន្ទន៍ក្រស្នា មានក្រុមតន្ត្រីប្រគំភ្លេងជូនស្តេច នៅក្នុងវាំងដែលរចនាអំពីភ្លុកដំរី។
អេសេគាល 27:19 - អាល់គីតាប ស្រុកវេដាន់ និងស្រុកយ៉ាវ៉ាន ចាប់តាំងពីស្រុកអូសាល់ រកស៊ីជាមួយអ្នក ពួកគេយកដែកថែប ព្រមទាំងកំញាន និងខ្លឹមចន្ទន៍មកលក់ឲ្យអ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកវេដាន់ និងយ៉ាវ៉ាន គេបានដូរអំបោះឲ្យបានទំនិញអ្នក មានទាំងដែកថែប កំញាន និងឫសកន្ធាយ នៅក្នុងទំនិញរបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រុកវេដាន់ និងស្រុកយ៉ាវ៉ាន ចាប់តាំងពីស្រុកអូសាល់ រកស៊ីជាមួយអ្នក ពួកគេយកដែកថែប ព្រមទាំងកំញាន និងខ្លឹមចន្ទន៍មកលក់ឲ្យអ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកវេដាន់ នឹងយ៉ាវ៉ាន គេបានដូរអំបោះឲ្យបានទំនិញឯង មានទាំងដែកថែប កំញាន នឹងឫសកន្ធាយ នៅក្នុងទំនិញរបស់ឯង |
អាវវែងរបស់ស្តេចក្រអូបទៅដោយ ក្លិនប្រេងទេព្វិរូ និងខ្លឹមចន្ទន៍ក្រស្នា មានក្រុមតន្ត្រីប្រគំភ្លេងជូនស្តេច នៅក្នុងវាំងដែលរចនាអំពីភ្លុកដំរី។
ស្រុកតើស៊ីសនាំគ្នាធ្វើជំនួញជាមួយអ្នក ពួកគេទិញរបស់របរដ៏សម្បូណ៌របស់អ្នក ពួកគេនាំប្រាក់ ដែក ស្ពាន់ និងសំណមកលក់ក្នុងផ្សាររបស់អ្នក។
ស្រុកយ៉ាវ៉ាន ទូបាល និងមេសេករកស៊ីជាមួយអ្នក ពួកគេយកទាសករ និងវត្ថុធ្វើពីលង្ហិន មកដូរយកទំនិញរបស់អ្នក។
ក្រុងដាម៉ាសរកស៊ីជាមួយអ្នក ដោយទិញផលិតផលរបស់អ្នកមួយចំនួនធំ ពួកគេទិញរបស់របរដ៏សម្បូណ៌របស់អ្នក ហើយពួកគេក៏យកស្រាពីស្រុកហេលបូន និងរោមចៀមពណ៌ស មកលក់ឲ្យអ្នកដែរ។
ស្រុកដេដាន់ធ្វើជំនួញជាមួយអ្នក ដោយយកប្រដាប់ប្រដាសម្រាប់សេះចំបាំងមកលក់ឲ្យអ្នក។
ពួកគេប្តូរឈ្មោះក្រុងឡាអ៊ីស ដែលគេធ្លាប់ហៅពីមុននោះដាក់ថា «ក្រុងដាន់» តាមឈ្មោះបុព្វបុរសរបស់គេ ដែលត្រូវជាកូនរបស់យ៉ាកកូប។