កាលស្តេចអហាប់ជ្រាបថា លោកណាបោតស្លាប់ហើយ គាត់ក៏ក្រោកឡើងដើរចុះទៅចាប់យកចម្ការទំពាំងបាយជូររបស់លោកណាបោត ជាអ្នកស្រុកយេសរាល។
អេសេគាល 16:44 - អាល់គីតាប អ្នកចងក្រងសុភាសិតមុខជាយកសុភាសិតមួយនេះ មកនិយាយអំពីនាងថា “ម្ដាយយ៉ាងណា កូនស្រីក៏យ៉ាងនោះដែរ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ អ្នកណាដែលធ្លាប់ប្រើពាក្យសុភាសិត គេនឹងពោលពាក្យនេះទាស់នឹងអ្នកថា ម្តាយយ៉ាងណា កូនស្រីក៏យ៉ាងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកចងក្រងសុភាសិតមុខជាយកសុភាសិតមួយនេះ មកនិយាយអំពីនាងថា “ម្ដាយយ៉ាងណា កូនស្រីក៏យ៉ាងនោះដែរ!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល អស់អ្នកណាដែលធ្លាប់ប្រើពាក្យសុភាសិត គេនឹងពោលពាក្យនេះទាស់នឹងឯងថា ម្តាយយ៉ាងណាកូនស្រីក៏យ៉ាងនោះដែរ |
កាលស្តេចអហាប់ជ្រាបថា លោកណាបោតស្លាប់ហើយ គាត់ក៏ក្រោកឡើងដើរចុះទៅចាប់យកចម្ការទំពាំងបាយជូររបស់លោកណាបោត ជាអ្នកស្រុកយេសរាល។
នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗទាំងអស់ ជនជាតិអ៊ីស្រអែលនាំគ្នាដុតគ្រឿងក្រអូប ដូចប្រជាជាតិនានា ដែលអុលឡោះតាអាឡាបានបណ្តេញចេញពីមុខពួកគេ។ ពួកគេបានប្រព្រឹត្តអំពើអាក្រក់ ធ្វើឲ្យអុលឡោះតាអាឡាខឹង។
ពួកគេបានបោះបង់ចោលហ៊ូកុំរបស់ទ្រង់ ពួកគេផ្តាច់សម្ពន្ធមេត្រី ដែលទ្រង់បានចងជាមួយដូនតារបស់ពួកគេ ពួកគេមិនអើពើនឹងដំបូន្មានដែលទ្រង់ព្រមានពួកគេ ហើយនាំគ្នាបែរទៅគោរពព្រះឥតបានការ ដែលបណ្តាលឲ្យខ្លួនទៅជាឥតបានការដែរ។ ពួកគេជាប់ពាក់ព័ន្ធនឹងប្រជាជាតិនានាដែលនៅជុំវិញ ជាប្រជាជាតិដែលអុលឡោះតាអាឡាបានហាមឃាត់មិនឲ្យពួកគេយកតម្រាប់តាម។
ប៉ុន្តែ ពួកគេមិនព្រមស្តាប់ទេ ស្តេចម៉ាណាសេនាំពួកគេឲ្យវង្វេងរហូតដល់ប្រព្រឹត្តអំពើអាក្រក់ ជាងប្រជាជាតិនានា ដែលអុលឡោះតាអាឡាបានបំផ្លាញ នៅចំពោះមុខកូនចៅអ៊ីស្រអែលទៅទៀត។
ក្រោយពីនោះមក ពួកមេដឹកនាំមកប្រាប់ខ្ញុំថា “ប្រជាជនអ៊ីស្រអែល ក្រុមអ៊ីមុាំ និងក្រុមលេវី មិនបានញែកខ្លួនចេញពីជាតិសាសន៍នានា ដែលនៅក្នុងស្រុកនោះទេ។ ពួកគេប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមដូចសាសន៍ទាំងនោះដែរ គឺមានជនជាតិកាណាន ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិយេប៊ូស ជនជាតិអាំម៉ូន ជនជាតិម៉ូអាប់ ជនជាតិអេស៊ីប និងជនជាតិអាម៉ូរី។
«កូនមនុស្សអើយ នៅស្រុកអ៊ីស្រអែល អ្នករាល់គ្នាមានសុភាសិតមួយចែងថា “ពេលវេលាចេះតែបោះជំហានទៅមុខ តែគ្មាននិមិត្តហេតុណាមួយសម្រេចជារូបរាងសោះ!”។
ដូច្នេះ ចូរប្រាប់ពួកគេថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: យើងនឹងលុបបំបាត់សុភាសិតនេះ គឺគេនឹងលែងនិយាយពីសុភាសិតនេះ នៅស្រុកអ៊ីស្រអែលទៀតហើយ។ ផ្ទុយទៅវិញ ចូរប្រាប់ពួកគេថា “ពេលវេលាចេះតែបោះជំហានទៅមុខ និមិត្តហេតុទាំងប៉ុន្មាននឹងសម្រេចជារូបរាងមិនខាន”
ចូរប្រាប់ពួកគេថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលមកកាន់ក្រុងយេរូសាឡឹមដូចតទៅ: នាងមានកំណើតនៅស្រុកកាណាន។ ឪពុករបស់នាងជាសាសន៍អាម៉ូរី ម្ដាយរបស់នាងជាសាសន៍ហេត។
នាងពិតជាកូនដែលកាត់ទៅម្ដាយ ម្ដាយរបស់នាងស្អប់ប្ដី និងកូនរបស់ខ្លួន។ នាងក៏កាត់ទៅបងស្រី និងប្អូនស្រីរបស់នាងដែរ អ្នកទាំងនោះស្អប់ប្ដី និងកូនរបស់ខ្លួន។ ម្ដាយរបស់នាងជាសាសន៍ហេត រីឯឪពុករបស់នាងជាសាសន៍អាម៉ូរី។
ដូចសុភាសិតពីព្រេងនាយចែងថា “មនុស្សអាក្រក់ប្រព្រឹត្តតែអំពើអាក្រក់”។ ចំពោះខ្ញុំវិញ ខ្ញុំនឹងមិនសម្លាប់ស្តេចឡើយ។