ពន្លឺដ៏ត្រចះត្រចង់ព័ទ្ធជុំវិញនោះ ដូចឥន្ទធនូ នៅថ្ងៃមានភ្លៀង គឺដូចជារស្មីនៃសិរីរុងរឿងរបស់អុលឡោះតាអាឡា។ ពេលឃើញភ្លាម ខ្ញុំក្រាបថ្វាយបង្គំអោនមុខដល់ដី ហើយខ្ញុំឮសំឡេងមួយពោលមកកាន់ខ្ញុំ។
អេសេគាល 11:23 - អាល់គីតាប សិរីរុងរឿងរបស់អុលឡោះតាអាឡាក៏អណ្ដែតឡើងពីទីក្រុង ហើយស្ថិតនៅលើភ្នំខាងកើតទីក្រុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សិរីល្អរបស់ព្រះយេហូវ៉ាយាងឡើងពីកណ្ដាលទីក្រុង ទៅសណ្ឋិតលើភ្នំនៅខាងកើតទីក្រុង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិរីរុងរឿងរបស់ព្រះអម្ចាស់ក៏អណ្ដែតឡើងពីទីក្រុង ហើយស្ថិតនៅលើភ្នំខាងកើតទីក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សិរីល្អរបស់ព្រះយេហូវ៉ាយាងឡើងពីកណ្តាលទីក្រុង ទៅសណ្ឋិតលើភ្នំនៅខាងកើតទីក្រុង |
ពន្លឺដ៏ត្រចះត្រចង់ព័ទ្ធជុំវិញនោះ ដូចឥន្ទធនូ នៅថ្ងៃមានភ្លៀង គឺដូចជារស្មីនៃសិរីរុងរឿងរបស់អុលឡោះតាអាឡា។ ពេលឃើញភ្លាម ខ្ញុំក្រាបថ្វាយបង្គំអោនមុខដល់ដី ហើយខ្ញុំឮសំឡេងមួយពោលមកកាន់ខ្ញុំ។
សិរីរុងរឿងរបស់អុលឡោះតាអាឡាអណ្ដែតឡើងពីមាត់ទ្វារដំណាក់ ទៅសណ្ឋិតលើពួកម៉ាឡាអ៊ីកាត់មានស្លាប។
សិរីរុងរឿងរបស់អុលឡោះតាអាឡាអណ្ដែតឡើងពីលើពួកម៉ាឡាអ៊ីកាត់មានស្លាប ឆ្ពោះកាន់មាត់ទ្វារដំណាក់របស់អុលឡោះ។ មានពពកនៅពេញហើយទីលានក៏ពេញទៅដោយរស្មីនៃសិរីរុងរឿងរបស់អុលឡោះតាអាឡា។
ពេលនោះ សិរីរុងរឿងរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលអណ្ដែតមកពីទិសខាងកើត មានសន្ធឹកដូចមហាសាគរ ហើយផែនដីភ្លឺដោយសិរីរុងរឿងរបស់ទ្រង់។
សិរីរុងរឿងរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលសណ្ឋិតនៅទីនោះ មានទ្រង់ទ្រាយដូចខ្ញុំបានឃើញនៅតាមជ្រលងភ្នំដែរ។
ទ្រង់មានបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ តើអ្នកឃើញអំពើដែលពួកគេកំពុងប្រព្រឹត្តឬទេ? ពូជពង្សអ៊ីស្រអែលនាំគ្នាប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ធ្វើឲ្យយើងចាកចេញឆ្ងាយពីទីសក្ការៈរបស់យើង។ ប៉ុន្តែ អ្នកនឹងឃើញអំពើគួរស្អប់ខ្ពើមបំផុតជាច្រើនទៀត»។
ពេលនោះ សិរីរុងរឿងរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដែលស្ថិតនៅលើម៉ាឡាអ៊ីកាត់មានស្លាប ក៏អណ្ដែតឡើង ឆ្ពោះទៅមាត់ទ្វារដំណាក់។ អុលឡោះតាអាឡាត្រាស់ហៅបុរសដែលពាក់អាវទេសឯកសុទ្ធ និងស្ពាយប្រដាប់ប្រដាសម្រាប់សរសេរនោះមក
នៅថ្ងៃនោះ ទ្រង់ដាក់ជើង លើភ្នំដើមអូលីវ ដែលនៅទល់មុខនឹង ក្រុងយេរូសាឡឹម គឺនៅខាងកើតទីក្រុង។ ភ្នំដើមអូលីវនឹងត្រូវប្រេះជាពីរ ចំពាក់កណ្ដាល ពីទិសខាងកើតទៅទិសខាងលិច ហើយក្លាយទៅជាជ្រលងភ្នំមួយយ៉ាងធំ។ ចំហៀងភ្នំម្ខាងកំរើកទៅខាងជើង ម្ខាងទៀតទៅទិសខាងត្បូង។
«អ្នកក្រុងយេរូសាឡឹម អ្នកក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកណាពី និងយកដុំថ្មគប់សម្លាប់អស់អ្នកដែលអុលឡោះបានចាត់ឲ្យមករកអ្នករាល់គ្នា។ ច្រើនលើកច្រើនសាមកហើយដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។