នៅលើក្បាលសត្វនីមួយៗមានដូចជាលំហអាកាស ដែលចាំងពន្លឺរស្មីដ៏ភ្លឺថ្លាពីលើក្បាលសត្វទាំងនោះ។
អេសេគាល 1:25 - អាល់គីតាប មានសំឡេងមួយលេចឮពីលំហអាកាសដែលស្ថិតនៅលើក្បាលសត្វទាំងបួន នៅពេលសត្វនោះឈប់ហើរ គេទម្លាក់ស្លាបចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលទម្លាក់ស្លាបចុះ នៅស្ងៀមនោះ មានឮសំឡេងពីផ្ទៃមេឃ ដែលនៅពីលើក្បាលតួទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានសំឡេងមួយលេចឮពីលំហអាកាសដែលស្ថិតនៅលើក្បាលសត្វទាំងបួន នៅពេលសត្វនោះឈប់ហើរ គេទម្លាក់ស្លាបចុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានឈប់សំរបស្លាបចុះមកវិញហើយ នោះមានឮសំឡេងពីផ្ទៃមេឃ ដែលនៅពីលើក្បាលតួទាំងនោះ។ |
នៅលើក្បាលសត្វនីមួយៗមានដូចជាលំហអាកាស ដែលចាំងពន្លឺរស្មីដ៏ភ្លឺថ្លាពីលើក្បាលសត្វទាំងនោះ។
ខ្ញុំក្រឡេកមើលទៅ ឃើញមានលំហអាកាសនៅពីលើក្បាលរបស់ពួកម៉ាឡាអ៊ីកាត់មានស្លាប។ ក្នុងលំហអាកាសនោះ មានដូចជាបល្ល័ង្កមួយធ្វើពីត្បូងកណ្ដៀង។