គឺទ្រង់បញ្ឈប់សង្គ្រាមនៅលើ សកលលោកទាំងមូល ទ្រង់កាច់បំបាក់ធ្នូ និងលំពែង ហើយដុតរទេះចំបាំងចោលអស់។
អេសាយ 10:23 - អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលបានសម្រេចកំទេចស្រុកទាំងមូល។ ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារនឹងបង្ហើយការបំផ្លាញនៅកណ្ដាលផែនដីទាំងមូល ដូចដែលត្រូវបានកំណត់ហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីព្រោះព្រះអម្ចាស់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងបង្ហើយការបំផ្លាញសព្វគ្រប់នៅកណ្ដាលស្រុកទាំងមូល ដូចជាបានសម្រេចហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់នៃពិភពទាំងមូលបានសម្រេចកម្ទេចស្រុកទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះព្រះអម្ចាស់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងបង្ហើយការបំផ្លាញសព្វគ្រប់នៅកណ្តាលស្រុកទាំងមូល ដូចជាបានសំរេចហើយ។ |
គឺទ្រង់បញ្ឈប់សង្គ្រាមនៅលើ សកលលោកទាំងមូល ទ្រង់កាច់បំបាក់ធ្នូ និងលំពែង ហើយដុតរទេះចំបាំងចោលអស់។
ឥឡូវនេះ ចូរឈប់និយាយចំអកទៀតទៅ ក្រែងលោចំណងរួបរឹតអ្នករាល់គ្នាកាន់តែតឹងថែមទៀត ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល បានប្រាប់ឲ្យខ្ញុំដឹងថា ទ្រង់សម្រេចរំលាយស្រុកនេះទាំងមូលរួចហើយ។
ស្ដេចនោះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត គឺអួតបំប៉ោងលើកខ្លួនឡើងធំជាងព្រះទាំងឡាយទៅទៀត ហើយក៏ពោលពាក្យព្រហើនៗទាស់នឹងអុលឡោះជាម្ចាស់លើអ្វីៗទាំងអស់ផង។ ស្ដេចនោះនឹងចំរើនមាំមួនឡើង រហូតទាល់តែកំហឹងកើនដល់កំរិត ដ្បិតហេតុការណ៍អ្វីដែលអុលឡោះគ្រោងទុកត្រូវតែបានសម្រេច។
មនុស្សទាំងអស់នៅផែនដីដូចជាគ្មានតម្លៃអ្វីសោះ។ ទ្រង់ប្រព្រឹត្តចំពោះពួកម៉ាឡាអ៊ីកាត់ និងចំពោះមនុស្សលោក តាមបំណងរបស់ទ្រង់ គ្មាននរណាម្នាក់អាចប្រឆាំងនឹងកិច្ចការរបស់ទ្រង់ ដោយពោលថា “ម្ដេចក៏ទ្រង់ធ្វើដូច្នេះ?” បានឡើយ។
ក្នុងរយៈពេលប្រាំពីរឆ្នាំ ស្ដេចនោះនឹងបង្ខំឲ្យប្រជាជាតិជាច្រើនចុះសន្ធិសញ្ញាយ៉ាងតឹងរ៉ឹង ហើយនៅអំឡុងពេលបីឆ្នាំកន្លះ ស្ដេចបញ្ឈប់លែងឲ្យមានការធ្វើគូរបាន ឬជូនជំនូនទៀតហើយ។ មេបំផ្លាញនេះនឹងប្រព្រឹត្តអំពើចង្រៃគួរស្អប់ខ្ពើមបំផុត គឺរហូតទាល់តែមហន្តរាយធ្លាក់ទៅលើមេបំផ្លាញវិញ ដូចបានកំណត់ទុក»។
ដ្បិតអុលឡោះជាអម្ចាស់នឹងសម្រេចតាមបន្ទូល របស់ទ្រង់គ្រប់ប្រការទាំងអស់ យ៉ាងឆាប់ៗនៅផែនដីនេះ។