ចូរប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មាន ដែលយើងបានបង្គាប់អ្នករាល់គ្នា ហើយមិនត្រូវបន់ស្រន់ដល់ព្រះដទៃឡើយ សូម្បីតែឈ្មោះរបស់វាទាំងនោះ ក៏មិនត្រូវឮពីមាត់របស់អ្នករាល់គ្នាផង។
អេភេសូរ 5:24 - អាល់គីតាប ហេតុនេះ ក្រុមជំអះគោរពចុះចូលនឹងអាល់ម៉ាហ្សៀសយ៉ាងណា ភរិយាក៏ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់យ៉ាងនោះដែរ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ដូចដែលក្រុមជំនុំចុះចូលនឹងព្រះគ្រីស្ទយ៉ាងណា ប្រពន្ធក៏ត្រូវចុះចូលនឹងប្ដីក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ។ Khmer Christian Bible ដូច្នេះ ក្រុមជំនុំចុះចូលនឹងព្រះគ្រិស្ដជាយ៉ាងណា ប្រពន្ធក៏ត្រូវចុះចូលនឹងប្ដីក្នុងគ្រប់ការទាំងអស់ជាយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូចជាក្រុមជំនុំចុះចូលនឹងព្រះគ្រីស្ទយ៉ាងណា ប្រពន្ធក៏ត្រូវចុះចូលនឹងប្តីរបស់ខ្លួន ក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ក្រុមជំនុំគោរពចុះចូលនឹងព្រះគ្រិស្តយ៉ាងណា ភរិយាក៏ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់យ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដូចជាពួកជំនុំចុះចូលនឹងព្រះគ្រីស្ទជាយ៉ាងណា នោះត្រូវឲ្យប្រពន្ធចុះចូលនឹងប្ដីខ្លួន ក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ។ |
ចូរប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មាន ដែលយើងបានបង្គាប់អ្នករាល់គ្នា ហើយមិនត្រូវបន់ស្រន់ដល់ព្រះដទៃឡើយ សូម្បីតែឈ្មោះរបស់វាទាំងនោះ ក៏មិនត្រូវឮពីមាត់របស់អ្នករាល់គ្នាផង។
ត្រូវប្រព្រឹត្តចំពោះហារូន និងកូនប្រុសរបស់គាត់ តាមសេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នក។ ពិធីតែងតាំងពួកគេជាអ៊ីមុាំនេះ ត្រូវធ្វើឲ្យគ្រប់ប្រាំពីរថ្ងៃ។
ពួកសិស្សទាំងចិតសិបពីរនាក់ត្រឡប់មកវិញ ទាំងត្រេកអរ ហើយជម្រាបអ៊ីសាថា៖ «លោកម្ចាស់អើយដោយសារឈ្មោះលោកម្ចាស់ សូម្បីតែអ៊ីព្លេសក៏ចុះចូលក្រោមអំណាចយើងខ្ញុំដែរ»។
ដ្បិតស្វាមីនាំមុខភរិយា ដូចអាល់ម៉ាហ្សៀសនាំមុខក្រុមជំអះ ហើយជាអ្នកសង្គ្រោះរបស់ក្រុមជំអះដែលជារូបកាយគាត់។
ចំពោះបងប្អូនដែលមានប្រពន្ធវិញ ចូរស្រឡាញ់ភរិយា ដូចអាល់ម៉ាហ្សៀសបានស្រឡាញ់ក្រុមជំអះដែរ គាត់លះបង់ជីវិតរបស់គាត់ផ្ទាល់ សម្រាប់ក្រុមជំអះ
ទោះជាយ៉ាងណាក៏ដោយ បងប្អូនម្នាក់ៗត្រូវស្រឡាញ់ភរិយារៀងៗខ្លួន ដូចស្រឡាញ់ខ្លួនឯង ហើយភរិយាក៏ត្រូវគោរពស្វាមីរបស់ខ្លួនដែរ។
កុមារាកុមារីអើយ ចូរស្ដាប់បង្គាប់ឪពុកម្តាយក្នុងគ្រប់កិច្ចការទាំងអស់ ធ្វើដូច្នេះ ទើបគាប់ចិត្តអ៊ីសាជាអម្ចាស់។
បងប្អូនជាខ្ញុំបម្រើអើយ ចូរស្ដាប់បង្គាប់ម្ចាស់របស់ខ្លួនក្នុងលោកនេះ គ្រប់ជំពូកទាំងអស់។ ត្រូវធ្វើដូច្នេះ មិនគ្រាន់តែឲ្យម្ចាស់ទាំងនោះឃើញ ដូចជាបងប្អូនចង់ផ្គាប់ចិត្ដមនុស្សឡើយ គឺត្រូវធ្វើដោយចិត្ដស្មោះសរ និងដោយគោរពកោតខ្លាចអ៊ីសាជាអម្ចាស់។
ចូរប្រាប់បងប្អូន ដែលជាខ្ញុំបម្រើ ឲ្យស្ដាប់បង្គាប់ម្ចាស់រៀងៗខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់ ត្រូវធ្វើឲ្យម្ចាស់ពេញចិត្ដ មិនត្រូវជំទាស់នឹងគាត់