ប្រសិនបើអុលឡោះជ្រើសរើសគេដោយក្តីមេត្តាករុណា ដូច្នេះ បានសេចក្ដីថា មិនមែនមកពីគេប្រព្រឹត្ដតាមហ៊ូកុំឡើយ។ បើមកពីគេប្រព្រឹត្ដតាមហ៊ូកុំ ក្តីមេត្តាករុណាលែងមានលក្ខណៈជាមេត្តាករុណាទៀតហើយ។
អេភេសូរ 2:9 - អាល់គីតាប ហើយក៏មិនមែនមកពីមនុស្សប្រព្រឹត្ដអំពើល្អដែរ ដើម្បីកុំឲ្យនរណាម្នាក់អួតខ្លួនបាន។ ព្រះគម្ពីរខ្មែរសាកល ក៏មិនបានមកពីការប្រព្រឹត្តដែរ ដើម្បីកុំឲ្យមានអ្នកណាអួតខ្លួនឡើយ។ Khmer Christian Bible ហើយក៏មិនមែនមកពីការប្រព្រឹត្តិដែរ ក្រែងលោមានអ្នកណាម្នាក់អួតខ្លួន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏មិនមែនដោយការប្រព្រឹត្តដែរ ដើម្បីកុំឲ្យអ្នកណាម្នាក់អួតខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយក៏មិនមែនមកពីមនុស្សប្រព្រឹត្តអំពើល្អដែរ ដើម្បីកុំឲ្យនរណាម្នាក់អួតខ្លួនបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន |
ប្រសិនបើអុលឡោះជ្រើសរើសគេដោយក្តីមេត្តាករុណា ដូច្នេះ បានសេចក្ដីថា មិនមែនមកពីគេប្រព្រឹត្ដតាមហ៊ូកុំឡើយ។ បើមកពីគេប្រព្រឹត្ដតាមហ៊ូកុំ ក្តីមេត្តាករុណាលែងមានលក្ខណៈជាមេត្តាករុណាទៀតហើយ។
ដូច្នេះ គ្មានមនុស្សណាបានសុចរិតនៅចំពោះទ្រង់ ដោយការប្រព្រឹត្ដតាមហ៊ូកុំទេ ព្រោះហ៊ូកុំគ្រាន់តែនាំឲ្យគេស្គាល់អំពើបាបប៉ុណ្ណោះ។
ប្រសិនបើអ៊ីព្រហ៊ីមបានសុចរិត ដោយសារការប្រព្រឹត្ដអំពើល្អនោះ គាត់អាចនឹងអួតអាងខ្លួនបានមែន។ ក៏ប៉ុន្ដែ នៅចំពោះអុលឡោះ គាត់ពុំអាចអួតអាងបានទេ
អុលឡោះមានគម្រោងការជ្រើសរើសមនុស្ស ដោយមិនគិតពីអំពើដែលគេប្រព្រឹត្ដនោះទេ គឺជ្រើសរើសតាមចិត្តរបស់ទ្រង់ដែលត្រាស់ហៅ។ ដើម្បីឲ្យបានស្របតាមគម្រោងការនេះ នៅពេលកូនភ្លោះនៅក្នុងផ្ទៃ ពុំទាន់បានប្រព្រឹត្ដអំពើល្អ ឬអាក្រក់នៅឡើយផងនោះ
ដូច្នេះ មិនមែនស្រេចតែបំណងចិត្ដ ឬការខំប្រឹងប្រែងរបស់មនុស្សឡើយ គឺស្រេចតែអុលឡោះ ដែលមេត្ដាករុណានោះវិញ
ទ្រង់ហ្នឹងហើយ ដែលបានសង្គ្រោះយើង និងបានត្រាស់ហៅយើងឲ្យមកធ្វើជាប្រជារាស្ដ្របរិសុទ្ធរបស់ទ្រង់។ ទ្រង់ត្រាស់ហៅយើងដូច្នេះ មិនមែនមកពីអំពើដែលយើងបានប្រព្រឹត្ដនោះទេ គឺស្របតាមគម្រោងការ និងស្របតាមគុណ ដែលទ្រង់បានប្រទានមកយើង ក្នុងអាល់ម៉ាហ្សៀសអ៊ីសា តាំងពីមុនកាលសម័យទាំងអស់មកម៉្លេះ។